ព័ត៌មានអន្ដរជាតិ
Adidas និង Puma គ្រោងដំឡើងថ្លៃនៅអាមេរិក ដូច Nike ដែរ
ក្រុមហ៊ុនសម្លៀកបំពាក់កីឡា និងស្បែកជើង Adidas និង Puma គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសារតែពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់សម្ដីអ្នកវិភាគ និងវិនិយោគិន។

ការរាយការណ៍នេះ ធ្វើឡើងក្រោយក្រុមហ៊ុន Nike បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងដំឡើងតម្លៃផលិតផលខ្ពស់រហូតដល់ ១០ ដុល្លារ លើផលិតផលមួយចំនួន ដែលមានតម្លៃលើស ១៥០ ដុល្លារ ដោយចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។ ផលិតផលក្រោម ១០០ ដុល្លារ និងសម្រាប់កូនក្មេង មិនមានការដំឡើងថ្លៃនោះទេ។
អ្នកវិភាគទំនិញកីឡានៅធនាគារវិនិយោគ UBS លោក Robert Krankowski បាននិយាយថា៖ «នោះគឺជាពេលដែល Adidas និង Puma កំពុងរង់ចាំ»។
ក្រុមហ៊ុនម៉ាកសម្លៀកបំពាក់កីឡាអាល្លឺម៉ង់ទាំង២នាពេលថ្មីៗនេះ បាននិយាយថា ពួកគេមិនមែនជាអ្នកដំបូងគេដែលនឹងដំឡើងថ្លៃនោះទេ ផ្ទុយទៅវិញ កំពុងរងចាំមើលចំណាត់ការរបស់គូប្រជែង។

លោក Krankowski ក្រុមហ៊ុន Adidas និង Puma អាចនឹងដំឡើងថ្លៃ ព្រោះតែវាជាបញ្ហាទូទាំងឧស្សាហកម្មរួម មិនមែនតែចំពោះ Nike ទេ ដែលរងផលប៉ះពាល់ពីពន្ធរបស់ លោក ត្រាំ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនសម្លៀកបំពាក់ជាច្រើន ពឹងផ្អែកលើផលិតកម្មនៅក្នុងប្រទេសចិន និងវៀតណាម រួមជាមួយបណ្ដាលប្រទេសក្បែរខាងផ្សេងទៀត។ លោក ត្រាំ ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិន ហើយកាលពីសប្ដាហ៍មុន បានទម្លាក់មកត្រឹម ៣០ ភាគរយ ជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ។ លោកបានដាក់ពន្ធគយបដិការ ៤៦ ភាគរយ លើវៀតណាម ប៉ុន្តែអនុវត្តត្រឹម ១០ ភាគរយ សិន រហូតដល់ដើមខែកក្កដា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


