សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង ផ្គត់ផ្គង់កូនត្រីក្នុងខេត្តរតនគិរី មានតម្រូវការខ្ពស់
កសិដ្ឋានចិញ្ចឹមត្រី ផាត បញ្ញា ដែលមានទីតាំងស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទទួលបានការពេញនិយមពីអតិថិជនទាំងក្នុងស្រុក និងក្រៅខេត្ត ខណៈការផ្គត់ផ្គង់កូនត្រីក្នុងខេត្តនេះ ក៏មានតម្រូវការខ្ពស់នាចុងខែមិថុនានេះផងដែរ។

កសិករមានបំណងចង់ចាប់អាជីពជាអ្នកចិញ្ចឹមត្រី ដែលតែងតែពិបាកទៅរកកូនពូជត្រី ឬ រកទិញពីខេត្តផ្សេងៗ នោះ ពេលនេះ ខេត្តរតនគិរី ក៏មានកន្លែងសម្រាប់ទិញកូនពូជត្រីដែរ គឺ កសិដ្ឋានចិញ្ចឹមត្រី ផាត បញ្ញា ដោយកសិដ្ឋានមួយនេះមានលក់ប្រភេទកូនពូជត្រីជាច្រើន។

លោក ផាត បញ្ញា ម្ចាស់កសិដ្ឋាន និងជាមន្ត្រីជលផលខេត្តរតនគិរី បានចែករំលែកបទពិសោធថា មូលហេតុដែលធ្វើឲ្យលោកចាប់អារម្មណ៍បើកកសិដ្ឋានចិញ្ចឹមត្រី ផាត បញ្ញា នេះ គឺ ចង់ជួយទៅដល់សហគមន៍ ពីព្រោះមានជំនាញស្រាប់ ជាពិសេសចង់ផ្សព្វផ្សាយពីកសិកម្មវារីវប្បកម្ម។

លោកបន្តថា ដំបូងលោកចាប់ផ្ដើមកសាងកន្លែងចិញ្ចឹមកូនត្រី តាំងពីកសិដ្ឋាននៅឆ្នាំ ២០១៩ អស់រយៈពេល ៦ ឆ្នាំ មកហើយ នៅលើផ្ទៃដី ១ ហិតា ដោយមានស្រះបង្កាត់កូនត្រីចំនួន ១០ ស្រះ ហើយជារៀងរាល់ឆ្នាំ ក៏បន្តពង្រីកស្រះជាបន្តបន្ទាប់ផងដែរ។ នៅលើការចំណាយលុយលើមុខរបបនេះ គឺនៅខ្វះអាងភ្ញាស់កូនត្រី ទើបត្រូវប្រើថវិកា ដើម្បីទិញសម្ភារៈជារៀងរាល់ឆ្នាំ អាចអាស្រ័យតម្រូវការរហូតមកដល់បច្ចុប្បន្ននេះ។ ផ្អែកលើតម្លៃវិញ លោក លក់ទៅឲ្យអតិថិជនក្នុងតម្លៃសមរម្យប៉ុណ្ណោះ បើសិនជាមានការកុម្ម៉ង់ទិញច្រើន ក៏លោកដឹកជញ្ជូនទៅឲ្យដល់អាងចិញ្ចឹមត្រី មិនគិតតម្លៃសេវានោះទេ។

លោកបន្តទៀតថា បច្ចុប្បន្ននេះលោកមានលក់កូនត្រីពូជដូចជា ត្រីអណ្តែង ត្រីក្រាញ់ ត្រីទីឡាប់យ៉ាក្រហម ទីឡាប់យ៉ាខ្មៅ និងប្រភេទត្រីផ្សេងៗ ទៀត។ ជាទូទៅ កូនត្រីពូជទាំងនេះ ចាប់ពីវាញាស់ ត្រូវថែបំប៉ននៅរយៈពេល ៤៥ ថ្ងៃ ទើបក្លាយជាកូនត្រីមានសុខភាពល្អ អាចលក់ចេញទៅក្រៅបាន។ ចំពោះទីផ្សារដែលលក់ចេញមានក្នុងខេត្ត និងនៅខេត្តមណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ នៅក្នុងឆ្នាំ ២០២៤ កន្លងទៅ សរុបកូនត្រីលក់បាន ២៧ ម៉ឺនកូន និងឆ្នាំ ២០២៣ លក់ចេញ ៣០ ម៉ឺនកូន។ ក្នុងចំណោមកូនត្រីទាំងអស់ កូនត្រីអណ្ដែង មានការពេញនិយមជាងគេ ពីព្រោះបានផលលឿន ហើយកសិករប្រើពេលផ្តល់ចំណី ពី ៣ ខែកន្លះ យ៉ាងយូរ ៤ ខែ អាចចាប់លក់បានហើយ។ ចំពោះកូនត្រីប្រភេទផ្សេងទៀត ត្រូវការចំណាយពេលយូរ ប្រើពេលចាប់ពី ៨ ខែ ទៅដល់ ១ ឆ្នាំ ទើបធំធាត់ អាចប្រមូលផលបាន។
លោកបញ្ជាក់ដែរថា លោកមិនត្រឹមតែលក់កូនត្រីនោះទេ លោកក៏អាចបង្រៀនអតិថិជនពីរបៀបផ្តល់ចំណីឲ្យត្រីដោយមិនគិតប្រាក់ផងដែរ។ លោកថា កសិករដែលនៅផ្ទះអាចចាប់យកអាជីពខាងលើនេះបានដោយងាយស្រួល ពីព្រោះ ត្រីអណ្តែង មិនចាំបាច់ទិញចំណីមកពីទីផ្សារ ឬត្រូវប្រើប្រាក់កាសជារៀងរាល់ថ្ងៃនោះទេ ដោយគ្រាន់តែប្រមូលកាកសំណល់ពីផ្ទះបាយមានស្រាប់ដាក់ចំណីត្រី និងប្រើប្រាស់ពេលវេលាតិចខែ ក្នុងការប្រមូលផល សម្រាប់ជាម្ហូបអាហារហូបក្នុងគ្រួសារ និងលក់ចេញទៅក្នុងស្រុក៕
អត្ថបទ ៖ ចាប
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


