កីឡា
លឹម លោកា ជាប់ U23 កម្ពុជា ត្រៀមពាន ASEAN U23 ខណៈកីឡាករសំខាន់ខ្លះគ្មានឈ្មោះ
នៅថ្ងៃ ចន្ទ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការអំពីកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ (U23) ចំនួន ២៣ នាក់ចុងក្រោយ ដើម្បីចូមរួមការប្រកួតពាន ASEAN U-23 Mandiri Cup ឆ្នាំ ២០២៥ ខណៈខ្សែបម្រើលឹម លោកា ក៏មានឈ្មោះផងដែរ ដ្បិតគេមិនបានធ្វើតេស្តជាមួយក្រុមក៏ដោយ។

កីឡាករទាំង ២៣ នាក់ ដែលជាប់នៅក្នុងបញ្ជីរបស់គ្រូបង្វឹកលោក Koji Gyotoku រួមមាន៖
អ្នកចាំទី៖ រុន ចុងមីង (ឡាយ អេហ្វស៊ី), រ៉េត លីហេង (ណាហ្គាវើដ៍) និងម៉ាត់ ឡានី (សមាគមន៍កីឡាបាល់ទាត់ ខ.ភ.ម)។
ខ្សែការពារ៖ អឹម វ៉ាឃឹម (ក្លិបបាល់ទាត់អង្គរថាយហ្គឺរ), ទាំ មករា (ក្លិបបាល់ទាត់អង្គរថាយហ្គឺរ), សំអុល ទីណា (ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ), វ៉ន វីត (ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ), ហួត វ៉ាន់ណេត (ក្លិបបាល់ទាត់ណាហ្គាវើលដ៍), ផាត សុខា (ក្លិបបាល់ទាត់ណាហ្គាវើលដ៍), វ៉ន ផល្លា (សមាគមកីឡាបាល់ទាត់ ខ.ភ.ម), យ៉ង់ ភូមិន្ទ (សមាគមកីឡាបាល់ទាត់ ខ.ភ.ម), ឡេង ណូរ៉ា (ក្លិបបាល់ទាត់វិសាខា)។
ខ្សែបម្រើ៖ លីម លោកថុង (Auckland United), អ៊ុក ដេវីន (ក្លិបបាល់ទាត់ឡាយហ្វូ ខេត្តព្រះសីហនុ), ជូ ស៊ីនទី (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង), គង់ លីហ៊ួរ (ក្លិបបាល់ទាត់វិសាខា), ស៊ិន សុវណ្ណមករា (ក្លិបបាល់ទាត់វិសាខា)។
ខ្សែប្រយុទ្ធ៖ ចាន់ វិបុលដាវីឌ (ក្លិបបាល់ទាត់អង្គរថាយហ្គឺរ), ហាវ សុខនេត្រ (ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ), សួន មករា (ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ), ស៊ូ ម៉េងហុង (មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ), ខន ណារ៉ង់ (សមាគមកីឡាបាល់ទាត់ ខ.ភ.ម), ម៉ុន រ៉ាដូ (ក្លិបវិសាខា)។

តាមរយៈបញ្ជីឈ្មោះខាងលើ គឺឃើញមានបាត់ឈ្មោះកីឡាករឆ្នើមៗមួយចំនួន ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះធ្វើតេស្តដំណាក់កាលដំបូង។ យ៉ាងណា សហព័ន្ធបាល់ទាត់កម្ពុជា ក៏បានបញ្ជាក់ផងដែរ ជុំវិញមូលហេតុនៃការអវត្តមានកីឡាករទាំងនោះ ដោយសារពួកគេមានភារកិច្ចជាមួយក្លិបរបស់ពួកគេត្រៀមខ្លួនសម្រាប់ការបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជា ជាពិសេសក្លិប ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។

គួរបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ ASEAN U-23 Mandiri Cup™ ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


