ព័ត៌មានជាតិ
ចំណូលពីប្រតិបត្តិការអាជីវកម្មរបស់រដ្ឋាករទឹកថយចុះជាង២០% ក្នុងត្រីមាសទី១
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ដែលជាក្រុមហ៊ុនពាក់កណ្តាលស្វយ័ត និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានរាយការណ៍ថា កាលពីត្រីមាសទី១ឆ្នាំ២០២៥ នេះ ខ្លួនរកចំណូលបានចំនួនជិត ៨៣ ពាន់លានរៀល ថយចុះ ២២,៦៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនដែលមានចំនួនជិត ១០៧ ពាន់លានរៀល ខណៈប្រាក់ចំណេញប្រតិបត្តិការចំនួនជិត ២៥ ពាន់លានរៀល បានថយចុះ ជាង ៥២% ។

PWSA បានលើកឡើងថា ៖«មូលហេតុចម្បងនៃការថយចុះនៃចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គឺបណ្តាលមកពី អត្រាទឹកបាត់បង់កើនឡើងចំនួន ១៧,២០% ពោលគឺពី ៩,៧៥% ទៅ ២៦,៩៥% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលជាហេតុនាំឱ្យចំណូលពីការលក់ មានការថយចុះចំនួន ១៨.៧០០.៧៣៥.០០០រៀល ឬ ១៩,៧៦%។
យោងតាមរបាយការណ៍របស់ PWSA ក្រុមហ៊ុនបានផ្គត់ផ្គង់ទឹកទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅនៅទីក្រុងភ្នំពេញ និងតាមបណ្តាទីតាំងនានា ដែលនៅជុំវិញទីក្រុង។ ហើយដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ PWSA ត្រូវតែផ្គត់ផ្គង់នូវបណ្តាញ ទឹកធ្វើ ជាសេវាកម្មទ្រទ្រង់។
នៅក្នុងឆ្នាំ២០២៤ នេះ PPWSA រកចំណូលបានចំនួនជិត ៣៤៨ ពាន់លានរៀល កើនឡើង ៤,២៩% ធៀបនឹងឆ្នាំ២០២៣ ខណៈប្រាក់ចំណេញប្រតិបត្តិការចំនួនជាង ៨៩ពាន់លានរៀល បានកើនឡើង ចំណេញសុទ្ធចំនួនជាង ៨៥ពាន់លានរៀល កើនឡើង ១៧% បើធៀបនឹងឆ្នាំ២០២៣។

PWSA លើកឡើងថា ប្រាក់ចំណូលបានមកពីការតភ្ជាប់ទឹក (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ៣% (២០២៣៖ ៤%) នៃប្រាក់ចំណូលសរុបខណៈពេលដែលចំណូលដែលបានមកពីការ ផ្គត់ផ្គង់ទឹកប្រើប្រាស់មានចំនួន ៩៧% (២០១៩៖ ៩៦%) នៃប្រាក់ចំណូលសរុប។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤.១.ស.ក និង ក្រុមហ៊ុន VINCI Construction Grands Projects បាន ចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាព ផលិតទឹកបាន១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

«កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារ អាមេរិក ដែលបានពីផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍ បារាំងចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ PWSA ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ »។ បេះបើយោងតាម PWSA ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


