ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអូស្រ្តាលីភាគច្រើន ចង់ពង្រឹងចំណងសេដ្ឋកិច្ចជាមួយចិនជាជាងអាមេរិក
ការស្ទង់មតិថ្មីពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា ប្រជាជនអូស្ត្រាលីភាគច្រើនយល់ឃើញថា វាសំខាន់ដែលអូស្រ្តាលីមានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយចិន ជាជាងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ ABC។

ទន្ទឹមនឹងការរកឃើញនេះ ការស្ទង់មតិលើ ២៤ ប្រទេសរបស់ Pew ក៏បានរកឃើញផងដែរថា ការយល់ឃើញជាវិជ្ជមានទៅលើសហរដ្ឋអាមេរិក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្លាក់ចុះខ្លាំង ខណៈការយល់ឃើញវិជ្ជមានលើចិន និងប្រធានាធិបតី ស៊ី ជិនពីង វិញ មានភាពប្រសើរឡើងតាមប្រទេសជាច្រើនទូទាំងពិភពលោក។
ចំពោះអូស្រ្តាលី ការស្ទង់មតិដដែលរកឃើញថា អ្នកឆ្លើយតបនៅអូស្តាលីប្រមាណ ៥៣ ភាគរយ ចង់បានទំនាក់ទំនងកាន់តែសំខាន់ផ្នែកសេដ្ឋកិច្ចជាមួយចិន ដោយកើនឡើងពីត្រឹម ៣៩ ភាគរយ ក្នុងការស្ទង់មតិនៅឆ្នាំ ២០២១។
ត្រឹមតែ ៤២ ភាគរយ ប៉ុណ្ណេះ នៃអ្នកឆ្លើយតបអូស្រ្តាលី ដែលនិយាយថា វាសំខាន់ដែលអូស្ត្រាលីគួរផ្ដល់អទិភាពលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក ដោយធ្លាក់ចុះពី ៥២ ភាគរយ ក្នុងការស្ទង់មតិឆ្នាំ ២០២១ ដូចគ្នា។ យ៉ាងណាមិញ ពលរដ្ឋអូស្រ្តាលីភាគច្រើនរហូតដល់ទៅ ៧៦ ភាគរយ នៅតែយល់ឃើញជាអវិជ្ជមានលើចិន និងលោក ស៊ី ខណៈត្រឹម ២៣ ភាគរយ យល់ឃើញផ្ទុយពីនោះ។

Pew មិនបានពន្យល់ពីការប្រែប្រួលផ្ទុយគ្នាទេ ប៉ុន្តែអ្នកស្រាវជ្រាវនៃការសិក្សាចុងក្រោយបាននិយាយថា វាអាចមកពីការផ្លាស់ប្ដូរនៅក្នុងប្រទេសមហាអំណាច។ ដោយជាឧទាហរណ៍ មនុស្សលែងសូវជឿជាក់លើអាមេរិក ជាពិសេសការដឹកនាំសេដ្ឋកិច្ចពិភពលោករបស់ ត្រាំ ដែលប្រកាសដាក់ពន្ធទូទាំងពិភពលោក។
គួរគូសបញ្ជាក់ថា Pew បានធ្វើការស្ទង់មតិលើមនុស្សប្រមាណ ៣០ ០០០ នាក់ ពី ២៥ ប្រទេសនៅជុំវិញពិភពលោក។ ការស្ទង់មតិចុងក្រោយនេះ ចេញផ្សាយឡើងចំពេលដែលពិភពលោករងគំនាបសេដ្ឋកិច្ចដោយសារតែពន្ធគយខ្ពស់របស់លោក ត្រាំ។
បច្ចុប្បន្ននេះ អូស្ត្រាលី និងចិនបាន និងកំពុងស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានចុះហត្ថលេខាពាណិជ្ជកម្មចំនួន ៦ ដើម្បីជំរុញអាជីវកម្ម។ លោក លី បាននិយាយថា ភាគីទាំង២ ត្រូវតែជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច ចំពេលមានភាពតានតឹងពីខាងក្រៅ ទោះបីជាចិន និងអូស្រ្តាលីមានភាពតានតឹងលើទំនាក់ទំនងសេដ្ឋកិច្ចនាពេលកន្លងមកក៏ដោយ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


