ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើង ដោយសុទិដ្ឋិនិយមនៃការចរចាពន្ធ
តម្លៃប្រេងអន្តរជាតិ បានបន្តកើនឡើងនៅពេលបើកការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារតែសុទិដ្ឋិនិយមនៃសកម្មភាពសេដ្ឋកិច្ចនាពេលខាងមុខ ក្រោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីថ្ងៃអាទិត្យ រួមជាមួយកត្តាផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent បានកើនឡើង ២៤ សេន ឬ ០,៣៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៧០,២៨ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រេងអាមេរិកម៉ាក West Texas Intermediate (WTI) បានកើនឡើង ២២ សេន ឬ ០,៣៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៦,៩៣ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ។
កំណើនតម្លៃប្រេងនាពេលនេះ កើតឡើងក្រោយអាមេរិកព្រមព្រៀងដាក់ពន្ធ ១៥ ភាគរយ លើទំនិញ EU ដែលធ្វើឱ្យវិនិយោគិនមើលឃើញពីសុទិដ្ឋិនិយមនៃសកម្មភាពសេដ្ឋកិច្ចពីប៉ូលសេដ្ឋកិច្ចរបស់ពិភពលោកទាំង២។

កំណើនក៏ជំរុញផងដែរ ដោយសារតែការចរចាពាណិជ្ជកម្មជាថ្មីរវាងចិន និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ហើយរំពឹងបន្តមកដល់ថ្ងៃអង្គារនេះ។ ជំនួបដែលធ្វើឡើងនៅប្រទេសស៊ុយអែតនេះ គ្រោងសម្រេចលើការពន្យារពេលមិនអនុវត្តពន្ធខ្ពស់ ចាប់ពីពាក់កណ្ដាលខែសីហា ពោលគឺពេលដែលការព្រមព្រៀងចាស់ផុតសុពលភាព។
ទន្ទឹមនឹងនោះ លោក ត្រាំ ឯណោះវិញ បានដាក់កំណត់ឱ្យរុស្ស៊ីបង្កើតវឌ្ឍនភាពបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនក្នុងរយៈពេលពី «១០ ឬ ១២ ថ្ងៃ» បើមិនដូច្នោះទេ លោកនឹងបន្ថែមទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី និងប្រទេសទិញប្រេងរុស្ស៊ី។ រុស្ស៊ីគឺជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំរបស់សកល បែបនេះទើបធ្វើឱ្យតម្លៃប្រេងអាចកើនឡើង ប្រសិនបើមានការរាំងស្ទះណាមួយ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


