ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ០៦ ខែសីហា មានពលករខ្មែរចំនួន ១ ២៨៦ នាក់ វិលត្រឡប់មកដល់ខេត្តក្រចេះវិញ
អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃចូលមកស្រុកកំណើតក្នុងទឹកដីខេត្តក្រចេះ គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥នេះ មានចំនួន ១ ២៨៦ នាក់។ ស្របពេលកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ ការវិលត្រឡប់របស់ពលករខ្មែរមកស្រុកកំណើតវិញហើយ ក៏ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តក្រចេះទាំងការធ្វើដំណើរ ការផ្តល់ជំនួយឧបត្ថម្ភនានា និងការផ្តល់ឱកាសការងារធ្វើទៅតាមជំនាញ។

ជាក់ស្តែង នារាត្រីថ្ងៃទី០៥ ឈានចូលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ ថ្លែងទៅកាន់ពលករចំនួន ៣០ នាក់ ដែលទើបវិលទើបវិលត្រឡប់ពីប្រទេសថៃវិញ លោក សួស សេរីសួស្តី អភិបាលរងខេត្តក្រចេះបានថ្លែងថា ការដែលពលរដ្ឋចំណាកស្រុកទៅរស់នៅ និងធ្វើការនៅប្រទេសថៃ មិនមែនជារឿងងាយស្រួលឡើយ ពោលគឺត្រូវចាកឆ្ងាយពីភូមិដ្ឋានផ្ទះសម្បែង កូនចៅមិនបានរៀនសូត្រត្រឹមត្រូវពេញលេញ ថ្វីត្បិតទទួលបានប្រាក់កម្រៃសមរម្យបន្តិចមែន ប៉ុន្តែក៏ទទួលរងការជាន់ឈ្លីមាក់ងាយ រួមទាំងបញ្ហាសុវត្ថិភាពផងដែរ។




លោកអភិបាលខេត្តបានលើកពីសកម្មភាពអសីលធម៌សព្វបែបយ៉ាង រួមទាំងការប្រើប្រាស់ហិង្សាមកលើពលករ និងការឈ្លានពានអធិបតេយ្យភាពជាតិខ្មែរ ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ វាយប្រហារមកលើបូរណភាពទឹកដីខ្មែរ ទាំងគគ្លើនដោយមិនគោរពច្បាប់អន្តរជាតិឡើយ បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងណាក៏ដោយ។
លោក សួស សេរីសួស្តី បានអំពាវនាវដល់ពលករទាំងអស់កុំចាញ់បោកឃោសនាណាមួយ ឱ្យត្រឡប់វិលទៅប្រទេសថៃវិញ បើគ្មានគោលការណ៍គោលនយោបាយត្រឹមត្រូវពីរាជរដ្ឋាភិបាល និងកុំលក់ឧត្តមគតិខ្លួនឯងបម្រើឲ្យបរទេសឲ្យសោះ នេះជាគ្រោះថ្នាក់សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


