ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃកាត់អត្រាការប្រាក់ ខណៈសេដ្ឋកិច្ចបន្តដុនដាប
ធនាគារកណ្ដាលថៃបានសម្រេចកាត់បន្ថយអត្រាការប្រាក់ ដោយលើកឡើងពីហានិភ័យនៃសេដ្ឋកិច្ច និងភាពងាយរងគ្រោះរបស់សហគ្រាសធុនតូច និងមធ្យម ចំពេលដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសបន្តដុនដាបដោយបញ្ហាប្រឈមផ្សេងៗ។

តាមការចុះផ្សាយរបស់កាសែត The Nation គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃ (MPC) នៃធនាគារកណ្ដាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីកាត់បន្ថយអត្រាការប្រាក់គោលនយោបាយ ០,២៥ ភាគរយ មកត្រឹម ១,៥០ ភាគរយ។
អត្រាថ្មីនេះចូលជាធរមានភ្លាមៗ។ លេខាធិការ MPC លោក Sakkapop Panyanukul បានប្រកាសពីការសម្រេចចិត្តកាលពីថ្ងៃពុធ ដោយនិយាយថា ខណៈសេដ្ឋកិច្ចថៃរំពឹងថានឹងកើនឡើង ប៉ុន្តែយឺតយ៉ាវ ដូចការព្យាករទុកសម្រាប់ឆ្នាំ ២០២៥ និង ឆ្នាំ ២០២៦ វិធានការពន្ធថ្មីរបស់សហរដ្ឋអាមេរិកនឹងបង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់ថៃ។

ចំណាត់ការរបស់គណៈកម្មាធិការ មានគោលបំណងបង្កើតបរិយាកាសរូបិយវត្ថុដែល «មានផាសុកភាព» បន្ថែមទៀត ដើម្បីជួយអាជីវកម្មថៃឱ្យសម្របខ្លួន និងបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើក្រុមដែលងាយរងគ្រោះ។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃបានញំញីទៅដោយបញ្ហាប្រឈមផ្សេងៗរួចទៅហើយ រួមទាំងបំណុលគ្រួសារខ្ពស់ ពន្ធគយរបស់សហរដ្ឋអាមេរិក វិបត្តិទេសចរណ៍ ព្យុះនយោបាយក្នុងស្រុក និងចុងក្រោយបំផុតគឺភាពតានតឹងព្រំដែនជាមួយកម្ពុជា។ ការណ៍ទាំងអស់នេះ បានជះឥទ្ធិពលលើដំណើរការអាជីវកម្មថៃ រួមទាំងការបិទទ្វាររោងចក្រឬអាជីវកម្ម ហើយប៉ះពាល់ដល់ការងារ និងទំនុកចិត្តវិនិយោគិន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


