សេដ្ឋកិច្ច
ការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងម្ដងទៀតនៅដើមខែកញ្ញា
ការហោះហើរសាកល្បងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងរៀបចំធ្វើឡើងម្ដងទៀតនៅដើមខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ មុនពេលបើកដំណើរការអាជីវកម្មនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

ការហោះហើរសាកល្បងលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតេជោបានធ្វើឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ជាមួយនឹងលទ្ធផលដំណើរការជោគជ័យ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) មានប្រសាសន៍ថា៖« យើងនឹងមានការធ្វើតេស្តធំមួយទៀត នៅដើមខែកញ្ញា ដោយប្រើយន្តហោះធំពីររបស់ក្រុមហ៊ុនសិង្ហបុរី និង Air Cambodia»។
អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់ឡើងដោយកូនខ្មែរ ដែលបានអភិវឌ្ឍចំណុចពិសេសជាច្រើន ដោយការរចនាដំបូលអាគារមានរាងជាអង្រុត និងបំពាក់បច្ចេកវិទ្យាទាញយកពន្លឺពីខាងក្រៅ ដើម្បីសន្សំសំចៃថាមពល។

គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F មានផ្ទៃដីទំហំ ២ ពាន់ ៦០០ ហិកតា មាន ៣ ដំណាក់កាល ដំណាក់កាលទី១ តម្លៃ ២ ពាន់លានដុល្លារបានបញ្ចប់ការសាងសង់ទាំងស្រុង នឹងត្រៀមបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលអាចដឹកអ្នកដំណើរ ១៣ លាននាក់។
ដំណាក់កាលទី២ នឹងទទួលអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ នៅឆ្នាំ ២០៥០ នឹងទទួលអ្នកដំណើរ ៥០ លាននាក់ក្នុងមួយឆ្នាំ៕




អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


