សេដ្ឋកិច្ច
សហគ្រិនខ្មែរផលិតសាប៊ូបោកខោអាវ និងលាងចាន កំពុងមានទីផ្សារ ខណៈប្រជាជនខ្មែរពហិការទំនិញថៃ
សហគ្រិនខ្មែរម្នាក់ បង្កើតសិប្បកម្មផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងសាប៊ូលាងចាន កំពុងមានទីផ្សារល្អ ខណៈប្រជាជនខ្មែរពហិការទំនិញថៃ។

ស្ថិតនៅក្នុងវ័យ ៤៣ឆ្នាំ អ្នកស្រី គ្រួច ចន្នី ជាម្ចាស់សិប្បកម្មផលិតសាប៊ូ អាឡាដាំង ខេមបូឌា ប្រាប់ កម្ពុជាថ្មីថា សិប្បកម្មរបស់អ្នកស្រីបានបើកដំណើរការតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។
អ្នកស្រី បន្តថា មូលហេតុដែលបង្កើតសិប្បកម្មផលិតសាប៊ូនេះឡើងមក ដោយសារតែអ្នកស្រីចង់មានមុខរបរផ្ទាល់ខ្លួនមួយដែលសមរម្យ ម្យ៉ាងដោយហេតុតែ អ្នកស្រី និងស្វាមី ស្រឡាញ់ការកែច្នៃផលិតសាប៊ូទាំងនេះ តាំងពីអ្នកស្រី នៅជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនរបស់គេមកម្ល៉េះ។

សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មអាឡាំដាំង របស់អ្នកស្រី គ្រួច ចន្នី មានសមត្ថភាពផលិតសាប៊ូបានក្នុងបរិមាណ១ពាន់លីត្រ ក្នុងមួយថ្ងៃ ដ្បិតសិប្បកម្មមានបុគ្គលិកបម្រើការត្រឹមតែ៥នាក់ តែប៉ុណ្ណោះ។
អ្នកស្រី គ្រួច ចន្នី បញ្ជាក់ថា៖ «ទោះបីជាបច្ចុប្បន្នសិប្បកម្មអាឡាដាំង អាចផលិតសាប៊ូក្នុងបរិមាណតិចតួចក៏ពិតមែន តែទីផ្សារវិញ អ្នកស្រី អះអាងថា ប្រជាជនខ្មែរបានជួយគាំទ្រផលិតផលសាប៊ូទឹកបោខោអាវ និងសាប៊ូលាងចាន របស់អ្នកស្រីច្រើនជាងពេលកន្លងទៅ ពិសេសនៅតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ»។

ម្ចាស់សិប្បកម្មរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលប្រជាជនខ្មែរបច្ចុប្បន្នងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ក៏ដោយសារខ្មែរមានស្មារតីជាតិនិយម ជាក់ស្ដែងមួយរយៈចុងក្រោយមកនេះ ប្រជាជនខ្មែរស្ទើរមួយប្រទេសបានពហិការទំនិញរបស់ថៃ មិនថាតែទឹកដោះគោ ឬផលិតផលសាប៊ូ នោះឡើយ។
ជាចក្ខុវិស័យទៅថ្ងៃអនាគត អ្នកស្រី គ្រួច ចន្នី ក៏មានគោលដៅចង់ពង្រីកសិប្បកម្មផលិតសាប៊ូរបស់ខ្លួនឱ្យក្លាយជាសហគ្រាសមួយដែលមានស្ដង់ដាត្រឹមត្រូវ និងអាចផលិតសាប៊ូក្នុងបរិមាណច្រើនជាងមុន ដើម្បីធធ្វើយ៉ាងណាងាយស្រួលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផងដែរ។
សិប្បកម្មផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ អាឡាំដាំង របស់អ្នកស្រី គ្រួច ចន្នី ជាសិប្បកម្មខ្នាតតូចមួយដែលបានបើកដំណើរការតាំងពីឆ្នាំ ២០២០មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្ម មានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


