ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញវៀតណាមធ្លាក់ចុះ ១៦% ទោះបរិមាណកើនឡើងក្ដី
សមាគមស្បៀងអាហារវៀតណាម (VFA) បានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករប្រមាណ ៥,៨៧ លានតោន ឬស្មើនឹងតម្លៃប្រមាណ ៣ ប៊ីលានដុល្លារអាមេរិក រាប់តាំងពីដើមឆ្នាំដល់ថ្ងៃទី ១៥ សីហា។

តាមការចុះផ្សាយរបស់សារព័ត៌មាន VietnamPlus នាថ្ងៃពុធនេះ ទិន្នន័យដដែលបង្ហាញពីកំណើន ២,៨៨ ភាគរយ នៃបរិមាណនាំចេញ ប៉ុន្តែតម្លៃវិញ បានធ្លាក់ចុះរហូតដល់ ១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីសប្តាហ៍មុន តម្លៃអង្ករនាំចេញបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ ខែ ចំពេលការផ្គត់ផ្គង់ហាក់ខ្សោយជាងមុន។ VFA បាននិយាយថា អង្ករក្រអូបបាក់ ៥ ភាគរយ បាននាំចេញក្នុងតម្លៃ ៤៥៥-៤៦០ ដុល្លារ/តោន នៅថ្ងៃទី ២៨ សីហា ដែលនេះជាតម្លៃខ្ពស់បំផុត រាប់តាំងពីដើមខែមករា។

គួរគូសបញ្ជាក់ថា តម្លៃអង្ករអន្តរជាតិ រួមទាំងអង្ករវៀតណាមបានធ្លាក់ចុះជាបន្តបន្ទាប់រាប់តាំងពីដើមឆ្នាំមក ដោយសារតែការផ្គត់ផ្គង់ច្រើនជាងមុខ ក្រោយឥណ្ឌាដកការរឹតបន្តឹងលើការនាំចេញអង្ករ ខណៈប្រទេសនាំចូលសំខាន់ៗដូចជាឥណ្ឌូណេស៊ី បានបង្កើនផលិតកម្ម ហើយកាត់បន្ថយការនាំចូល។
ចុងក្រោយបំផុតដែលបង្កក្ដីបារម្ភសម្រាប់អ្នកនាំចេញអង្ករនោះ គឺចំណាត់ការរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការបិទការនាំចូលអង្កររយៈពេល ៦០ ថ្ងៃ រាប់ពីថ្ងៃទី ១ កញ្ញា ដើម្បីការពារកសិករហ្វីលីពីនដោយរក្សាស្ថិរភាពតម្លៃអង្ករក្នុងស្រុក៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


