សេដ្ឋកិច្ច
CRF៖ កម្ពុជានាំចូលអង្ករដំណើបតិចតួច សម្រាប់បំពេញតម្រូវការពេលបុណ្យទាន
លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធបញ្ហាតម្រូវការអង្ករដំណើបនៅក្នុងស្រុកកន្លងមកដោយសារតែមានការខ្វះខាតពេលរដូវបុណ្យទានផ្សេងៗ កម្ពុជាក៏មានការនាំចូលប្រភេទអង្ករដំណើបពីប្រទេសជិតខាងខ្លះៗដែរ ដូចជាប្រទេសវៀតណាម ថៃ ឡាវ ជាដើម ប៉ុន្តែការនាំចូលនេះមានចំនួនតិចតួចប៉ុណ្ណោះ គឺសម្រាប់តែបម្រើឱ្យតម្រូវការពេលមានបុណ្យទានប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការនាំចូលអង្ករដំណើបពីខាងក្រៅ លោក ឧកញ៉ា ឡាយ ឈុនហួរ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៥ថា បញ្ហានេះនៅពេលដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានសិក្សាយ៉ាងច្បាស់លាស់ ឃើញថាអង្ករដំណើបនោះគឺនាំចូលពីប្រទេសឡាវ ហើយតាមរយៈសំបកកញ្ចប់នោះ គឺទិញចូលពីក្រុមហ៊ុន IDP របស់ប្រទេសឡាវ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងអង្ករដំណើបនេះដែរ ប្រធានសហព័ន្ធរូបនេះ បានឱ្យដឹងដែរថា ខ្មែរយើងក៏មានការបង្កើតជាម៉ាកសញ្ញាមួយដែលមានឈ្មោះថា DSMK ដែលជាប្រភេទពូជមួយឈ្មោះ «ស្បែកមង្គល» ក៏ប៉ុន្តែការដាំដុះប្រភេទពូជនេះ គឺនៅមានកម្រិតនៅឡើយ ហើយប្រជាកសិករក៏នៅមិនទាន់មានការដាំដុះបានទូលំទូលាយ ដោយសារតែដំណើបស្បែកមង្គលនេះ ជាប្រភេទពូជប្រកាន់រដូវ ធ្វើការដាំដុះតែ ១ឆ្នាំម្តងតែប៉ុណ្ណោះ។

«ចំពោះពូជប្រភេទនេះដែរ កសិករអាចដាំដុះនៅក្នុងរង្វង់ខែឧសភា-មិថុនា ហើយអាចប្រមូលផលនៅក្នុងចុងខែតុលា ឬខែវិច្ឆិកា ការដាំដុះនេះ ក៏មិនទាន់ជាភាពទូលំទូលាយដែរ ដោយបច្ចុប្បន្ននេះ ប្រជាកសិករអាចមានដាំដុះនៅលើផ្ទៃដីក្នុងរង្វង់ប្រហាក់ប្រហែលជាក្រោម ១ ពាន់ហិតា តែប៉ុណ្ណោះ»។ លោក ឧកញ៉ា បន្ថែមបែបនេះ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ឡាយ ឈុនហួរ ក៏បានគូសបញ្ជាក់ដែរថា ជាក់ស្ដែងមកទល់ពេលបច្ចុប្បន្ន ពូជប្រភេទនេះគឺនៅមិនទាន់មានការនាំចេញនោះទេ ដោយយើងបាននិងកំពុងផ្សព្វផ្សាយ និងពង្រីកទីផ្សារបន្តសម្រាប់ប្រភេទពូជដំណើប «ស្បែកមង្គល» នេះ ដោយសារតែវាជាប្រភេទពូជល្អ និងជាពូជប្រណិតរបស់កម្ពុជា។

លោក ឧកញ៉ា បានអះអាងដែរថា សម្រាប់តម្រូវការអង្ករដំណើបនៅក្នុងប្រទេសកម្ពុជាក៏មានទៅតាមរដូវដូចគ្នាដែរ គឺអាចមានតម្រូវការខ្ពស់សម្រាប់រដូវបុណ្យទាន ដូចជាបុណ្យភ្ជុំ ឬក៏ចូលឆ្នាំជាដើម គឺកម្ពុជាមានភាពខ្វះខាត ដោយសារតែរដូវនេះផុតពីរដូវច្រូតកាត់យូរ ណាមួយរដូវភ្ជុំ គឺស្ថិតនៅក្នុងខែកញ្ញា ប៉ុន្តែសម្រាប់រដូវច្រូតកាត់ប្រភេទពូជស្បែកមង្គលនេះ គឺឈានចូលមកដល់នៅក្នុងរង្វង់ចុងខែតុលា ដូច្នេះជាហេតុធ្វើឱ្យតម្រូវការអង្ករដំណើបនៅក្នុងស្រុកមានការខ្វះខាត៕
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


