ព័ត៌មានអន្ដរជាតិ
Goldman៖ តម្លៃមាសអន្តរជាតិអាចកើនជិត ៥ ០០០ ដុល្លារ/អោន បើ Fed បាត់បងឯករាជ្យភាព
ធនាគារវិនិយោគអាមេរិក Goldman Sachs បានព្យាករថា តម្លៃមាសអន្តរជាតិអាចកើនឡើងដល់ជិត ៥ ០០០ ដុល្លារ/អោន ប្រសិនបើធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) បាត់បង់ឯករាជ្យភាពរបស់ខ្លួន ហើយវិនិយោគិនដកការវិនិយោគលើមូលបត្របំណុលរបស់រដ្ឋាភិបាលទៅទិញមាសវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នាថ្ងៃព្រហស្បតិ៍នេះ។

ក្រុមអ្នកវិភាគរបស់ធនាគារ រួមមានទាំងលោកស្រី Samantha Dart បាននិយាយនៅក្នុងកំណត់ត្រាមួយរបស់ Goldman ថា៖ «ប្រសិនបើឯករាជ្យភាពរបស់ Fed ត្រូវបានចុះខ្សោយ វាអាចនាំឱ្យមានអតិផរណាខ្ពស់ ការធ្លាក់ចុះតម្លៃភាគហ៊ុន និងសញ្ញាប័ណ្ណ ក៏ដូចជាការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក។ ផ្ទុយទៅវិញ ក្នុងស្ថានភាពបែបនេះ មាសទំនងជានឹងឡើងតម្លៃ ព្រោះវាមិនអាស្រ័យលើការផ្ដល់ទំនុកចិត្តរបស់ស្ថាប័នណាមួយ»។
Goldman បានផ្តល់ការព្យាករផ្សេងៗគ្នាសម្រាប់តម្លៃមាស។ ការព្យាករគោល គឺថា តម្លៃមាសអាចឡើងដល់ ៤ ០០០ ដុល្លារ/អោន នៅពាក់កណ្ដាលឆ្នាំ ២០២៦។ ហើយកាន់តែខ្លាំងជាងនេះ វាអាចកើនដល់ ៤ ៥០០ ដុល្លារ/អោន ឬសូម្បីតែជិត ៥ ០០០ ដុល្លារ/អោន ប្រសិនបើវិនិយោគិនដកត្រឹមតែ ១ ភាគរយនៃសញ្ញាប័ណ្ណអាមេរិក ទៅវិនិយោគលើមាសវិញ។
គួរគូសបញ្ជាក់ថា តម្លៃមាសបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ហើយកំពុងជួញដូរនៅតម្លៃប្រហែល ៣ ៥៤០ ដុល្លារ/អោន គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រោយកើនដល់ចំណុចខ្ពស់បំផុត ៣ ៥៧៨ ដុល្លារ/អោន នៅថ្ងៃពុធ។

រាប់តាំងពីដើមឆ្នាំមក តម្លៃមាសបានកើនឡើងជាង ៣០ ភាគរយ រួចទៅហើយ ដោយសារតែការទិញរបស់ធនាគារកណ្ដាល សង្រ្គាមពាណិជ្ជកម្មគយ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងជម្លោះភូមិសាស្រ្តនយោបាយជាដើម។
យ៉ាងណាមិញ ក្ដីបារម្ភពីឯករាជ្យភាពរបស់ Fed ក៏ជាកត្តារួមចំណែកផងដែរ ជាពិសេសនៅពេលថ្មីៗនេះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតែងតែជំរុញឱ្យ Fed កាត់បន្ថយអត្រាការប្រាក់នោះ បានព្យាយាមប្រើអំណាចរបស់ខ្លួនម្ដងហើយម្ដងទៀត ដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តរបស់ Fed។
ចុងក្រោយបំផុត លោក ត្រាំ បានជំរុញទម្លាក់តំណែងទេសាភិបាលរបស់ Fed របស់លោកស្រី Lisa Cook ដោយចោទមន្រ្តីជាន់ខ្ពស់រូបនេះថាជាប់ពាក់ព័ន្ធនឹងការឆបោកក្នុងករណីទាក់ទិញនឹងកម្ចីទិញអចលនទ្រព្យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


