ព័ត៌មានអន្ដរជាតិ
វៀតណាមបញ្ជាក់ការប្រើប្រាស់នុយក្លេអ៊ែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
វៀតណាមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ឯកអគ្គរដ្ឋទូត លោក Vũ Lê Thái Hoàng តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងវីយែន បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងអំឡុងសុន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី ៦៩ នៃសន្និសីទទូទៅរបស់ IAEA ។
លោកបានបន្ថែមថា វៀតណាមសន្យាចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអន្តរជាតិដូចជា ZODIAC ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Zoonotic, គំនិតផ្តួចផ្ដើម NUTEC Plastics ស្តីពីការកាត់បន្ថយមីក្រូផ្លាស្ទិកមហាសមុទ្រ, គំនិតផ្តួចផ្ដើម Atoms4Food លើការលើកកម្ពស់ការផលិត និងសុវត្ថិភាពចំណីអាហារ និងគំនិតផ្ដួចផ្ដើម Rays of Hope លើការការពារ និងព្យាបាលជំងឺមហារីក ជាដើម។
ដោយកោតសរសើរការងាររបស់ IAEA ក្នុងការលើកកម្ពស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី លោក Hoang បានកត់សម្គាល់ថា នៅខែវិច្ឆិកា ឆ្នាំមុន រដ្ឋសភាវៀតណាមបានអនុម័តបន្តអភិវឌ្ឍគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuận ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពល ធានាសន្តិសុខថាមពលរយៈពេលវែង ជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


