អត្ថាធិប្បាយ
បទវិភាគ៖ តើថៃពិតជាចង់ឱ្យពិភពលោកកត់ត្រាថា ជាប្រទេសរំលោភសិទ្ធិមនុស្ស និងជារដ្ឋភេរវកម្មមែនទេ?
ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះ បាន និងកំពុងស្ថិតក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។

នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្តីរបស់ អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។

សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហាញពីអំពើរំលោភបំពានធំៗ ២ ៖ ទី(១) គឺជាការបំពានយ៉ាងកម្រោល និងជាចំហនូវបទឈប់បាញ់ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យភាគីទាំងសងខាងរក្សាស្ថានភាពដដែល និងទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះ នឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខាន។
ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ១៨នាក់ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែង ក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរ។ នេះ នៅមិនទាន់រាប់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការបំផ្លាញប្រាសាទ និងទីសក្ការៈ មកលើកងទ័ពនិងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេ។ សកម្មភាពទាំងអស់នេះបង្ហាញថា ថៃគឺជារដ្ឋបំពានសិទ្ធិមនុស្ស បំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុត។

ឥឡូវនេះ គេរង់ចាំមើលថា តើប្រទេសនេះពិតជានៅតែគឃ្លើនបង្ហាញសកម្មភាពបំពានមកលើប្រជាពលរដ្ឋខ្មែរតាមរយៈការបណ្តេញអ្នកភូមិព្រៃចាន់ និងជោគជ័យចេញពីផ្ទះសម្បែងដោយបង្ខំនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ទៅតាមគម្រោងរបស់ពួកគេឬយ៉ាងណា? ប្រសិនបើរឿងនេះពិតជាកើតមានមែន ហើយប្រសិនបើថៃហ៊ានប្រើច្បាប់របស់ខ្លួនមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីខ្មែរពិតប្រាកដមែន នោះសហគមន៍អន្តរជាតិច្បាស់ជាមិនអាចចៀសផុតពីការដាក់បញ្ចូលប្រទេសនេះទៅក្នុងបញ្ជីនៃរដ្ឋភេរវកម្មនោះឡើយ៕


ដោយ៖ ឡេង សំរិទ្ធ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


