អត្ថាធិប្បាយ
ទស្សនៈ ៖ “អតីតបុគ្គលិកណាហ្កាវើលទាំង ១១រូប ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យា ក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ”
វិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៏ និងក្រុមហ៊ុនណាហ្កាវើលដ៏ នៅមិនទាន់បានបិទបញ្ចប់នៅឡើយ គឺចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នទោះបីជាមានការព្យាយាមដោះស្រាយតាមនីតិវិធីពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដោយ។ វិវាទការងារដ៏រាំរ៉ៃនេះ ចេះតែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការចាប់ខ្លួនមេដឹកនាំបាតុករចំនួន១១នាក់ដោយរាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
សកម្មភាពបាតុកម្ម ដែលបាតុករហៅខ្លួនឯងថា ជាកូដករនោះ គឺបានឆ្លងផុតបន្ទាត់ក្រហមទៅជាអំពើល្មើសនឹងច្បាប់រួចស្រេចទៅហើយ នេះក៏ជាមូលហេតុដែលនាំឲ្យមានការចាប់ខ្លួនផងដែរ។ សកម្មភាពល្មើសច្បាប់មានជាអាថ៌៖
ទី១.សកម្មភាពតវ៉ានេះមិនមែនជាកូដកម្មនោះទេ ព្រោះតាមន័យច្បាប់ កូដកម្មគឺការតវ៉ារបស់បុគ្គលិកមួយក្រុមដែលព្រមព្រៀងគ្នាតវ៉ាក្នុងសហគ្រាស រឺក្រុមហ៊ុនដែលខ្លួនកំពុងបំពេញការងារ តែជាក់ស្តែងការតវ៉ារបស់អតីតបុគ្គលិកណាហ្កាវើលគឺធ្វើនៅតាមទីសាធារណៈ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ។
ទី២ បាតុកម្មខុសបានវិវត្តខ្លួនរហូតមានការប្រើវោហាសាសន៍វាយប្រហារ ប្រមាថមកលើអាជ្ញាធរ ញុះញង់ឲ្យបាតុករចូលរួមកាន់តែមានកំហឹង។
ទី៣ បាតុកម្មនេះមានការរៀបចំយុទ្ធសាស្ត្រទុកជាមុនដើម្បីប្រឆាំងនឹងអាជ្ញាធរ រួមមានការរុញឲ្យស្រ្តីមានផ្ទៃពោះ និងកុមារឲ្យមកនៅជួរមុខប្រឈមនឹងអាជ្ញាធរ ការប្រកាសរបស់មេបាតុករចង់ឲ្យសមត្ថកិច្ចចាប់ខ្លួន។
ទី៤ ការរៀបចំផែនការបិទផ្លូវចូលអគារឯកជនរំខានដល់អាជីវកម្ម មិនឲ្យបុគ្គលិកផ្សេងទៀតចូលធ្វើការងារ ជាពិសេសគម្រោងរំខានដល់ប្រជាពលរដ្ឋដែលកំពុងអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកលក្នុងខែធ្នូឆ្នាំ២០២១។
ទី៥ ការល្មើសនឹងវិធានសុខាភិបាលដោយមិនសហការយកសំណាកជំងឺកូវីដ19
រហូតមកដល់ថ្ងៃទី១២ និងទី១៥ ខែមិនាឆ្នាំ២០២១ អតីតបុគ្គលិកណាហ្កាវើលមួយចំនួន ដែលកំពុងឃុំខ្លួន បានសរសេរលិខិតមករដ្ឋមន្ត្រីក្រសួងការងារដោយសន្យា និងអំពាវនាវថា៖
-បុគ្គលិក និងកម្មករដែលកំពុងធ្វើបាតុកម្មមិនទាន់ចូលធ្វើការងារវិញ សូមចូលធ្វើការងារទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍នៅកន្លែងធ្វើការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
-ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្កាវើលដ៏បានបញ្ឈប់ សូមនៅផ្ទះរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសឲ្យយើងខ្ញុំចរចាជាមួយក្រុមហ៊ុនណាហ្កាវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនបងប្អូន។
-ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករដែលក្រុមហ៊ុនណាហ្កាវើលបានបញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារសូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឲ្យពួកយើងខ្ញុំបាននៅក្រៅឃុំជាបណ្តោះអាសន្នចូលរួមទៅដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសន្យាថាសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនប្រមូលផ្តុំការតវ៉ា រឺដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិឡើយ។
បន្ទាប់ពីមានការសន្យាជាលាយលក្ខណ៍អក្សរ និងផ្តិតមេដៃខាងលើ នៅថ្ងៃទី១៦មិនា ឆ្នាំ២០២២ អតីតបុគ្គលិក ណាហ្កាវើលដ៏មួយចំនួនដែលបានឃុំខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីឲ្យពួកគេធ្វើតាមការសន្យាដើម្បីបញ្ចប់វិវាទការងារដ៏រាំរ៉ៃរវាងក្រុមហ៊ុនណាហ្កាវើលដ៏ និងអតីតបុគ្គលិកដែលតវ៉ាទាំងអស់។
ជាលទ្ធផល មិនបានដូចការគិតទុករបស់អាជ្ញាធរក្នុងចេតនាដោះស្រាយវិវាទការងារនេះទេ មេដឹកនាំសហជីពដែលបានដោះលែងឲ្យនៅក្រៅឃុំទាំងនោះមិនបានចូលខ្លួនមកដោះស្រាយតាមការអញ្ជើញជាបន្តបន្ទាប់របស់អាជ្ញាធរនោះឡើយ ជាងនេះទៅទៀតមេសហជីពទាំងនោះថែមទាំងប្រមូលគ្នីគ្នាធ្វើបាតុកម្មដដែល បើទោះជាមានការហាមធ្វើបាតុកម្មពីរដ្ឋបាលរាជធានីភ្នំពេញក៏ដោយ។
ក្រោយបានដោះលែងឲ្យនៅក្រៅឃុំ មេដឹកនាំសហជីពទាំងនោះបានញុះញង់បំភិតបំភ័យបុគ្គលិកដែលកំពុងនៅធ្វើការងារដោយផ្សព្វផ្សាយព័ត៌មានមិនពិតថា នឹងមានការបញ្ឈប់បុគ្គលិកជាង៦០០នាក់បន្ថែមទៀត។ នៅក្នុងចេតនាបង្ករឿងឲ្យកាន់តែស្មុកស្មាញ មេសហជីពដែលទទួលការបណ្តុះបណ្តាលពីក្រៅប្រទេសទាំងនេះបានបន្ថែមលក្ខខណ្ឌដែលក្រុមហ៊ុនណាហ្កាវើលដ៏មិនអាចទទួលយកបាន គឺការទាមទារឲ្យបុគ្គលិកជាង២០០នាក់ដែលក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញ ជាថ្នូរនឹងបុគ្គលិក៣០០នាក់កំពុងធ្វើការងារនឹងឈប់។
នៅក្នុងវិវាទការងារបែបនេះ បើនិយាយឲ្យសាមញ្ញ បើថៅកែមិនពេញចិត្តបុគ្គលិកណាម្នាក់ ថៅកែមានសិទ្ធិបញ្ឈប់ដោយមិនបាច់ជូនដំណឹងជាមុនដោយគ្រាន់តែបង់លុយអត្ថប្រយោជន៍ផ្សាងៗដែលច្បាប់កំណត់បូករួមនិងប្រាក់ខែ។ បុគ្គលិកដែលថៅកែដេញចេញពីការងារគ្មានសិទ្ធិដាក់លក្ខខណ្ឌទៅថៅកែវិញនោះទេ។ ដូចគ្នាដែរក្នុងករណីវិវាទការងារក្រមហ៊ុនណាហ្កាវើលដ៍នេះ សហជីព ឬបុគ្គលិកក្រុមហ៊ុនគ្មាន សិទ្ធិ ឬអភ័យឯកសិទ្ធិទៅដាក់លក្ខខណ្ឌជាមួយថៅកែក្រុមហ៊ុននោះទេ៕
ដោយ៖ យ៉ង វិសេស មន្ត្រីអង្គការក្រៅរដ្ឋាភិបាល

-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


