Connect with us

ព័ត៌មានជាតិ

សិស្សច្បង​បង្ហើប ៣​ មុខជំនាញ ​តម្រុយ​សិស្ស​ប្អូន​ត្រៀម​ចូល​មហាវិទ្យាល័យ

បានផុស

នៅ

សម្រាប់សិស្សដែលនឹងត្រូវបញ្ជប់ថ្នាក់ទី១២នាពេលឆាប់ៗខាងមុខនេះ ច្បាស់ជាមានបំណងចង់បន្តការសិក្សានៅ​សាកលវិទ្យាល័យ។​ ប៉ុន្តែការរៀននៅសក​លវិទ្យាល័យ មិនស្រួលដូចការគិតនោះទេ ទាមទារឲ្យសិស្សរៀបចំគោលដៅឲ្យបានច្បាស់លាស់ ស្វែងយល់ពីមុខជំនាញ់ទាំងអស់នោះ និងមានការអត់ធ្មត់ក្នុងការរៀនសូត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ការរៀនមិនថាមុខវិទ្យាអ្វីនោះទេ សុទ្ធតែជួបការលំបាកផ្សេងៗគ្នា។ និស្សិត ៣ រូប បង្ហើប​មុខជំនាញ​ចំនួន ៣ នៅ​មហាវិទ្យាល័យ​ ជា​តម្រុយ​ខ្លះៗ​ដើម្បី​ចែក​រំលែក​ដល់​សិស្ស​ជំនាន់ក្រោយ​ ដែល​ត្រៀម​ខ្លួន​ចូលមហាវិទ្យាល័យដើម្បី​​សិក្សា​ស្វែង​យល់។

និស្សិតប្រុសឈ្មោះ ឌិន សុផាត រៀនជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានឲ្យដឹងថា សម្រាប់សិស្សជំនាន់ក្រោយដែលជិតបញ្ចប់ថ្នាក់ទី១២ ហើយចង់ចាប់យកជំនាញវិស្វកម្មសំណង់ស៊ីវិល មកសិក្សាគួរត្រៀម​លក្ខណៈទៅលើមុខវិទ្យាមួយចំនួនដូចជា រូបវិទ្យា គណិតវិទ្យា និងគីមីវិទ្យា ពិសេសសម្រាប់ឆ្នាំទី១ ដែលត្រូវសិក្សាឲ្យបានច្បាស់លាស់ទៅលើមូលដ្នានគ្រឹះ។

សុផាតបន្តថា សម្រាប់វិទ្យាស្ថានផ្សេងៗមិនដឹងនោះទេថា គោលការណ៍នៃការសិក្សាបែបម៉េច​ តែចំពោះវិទ្យាស្ថាន​ (PPI)​ ផ្ទាល់​គឺសាលាតម្រូវឲ្យសិស្សរៀនមុខជំនាញពិត ដែលបានជ្រើសរើសតាំងពីឆ្នាំដំបូងនៃការចុះឈ្មោះចូលរៀន។ និស្សិតសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលរូបនេះបានឲ្យដឹងថា បានជាលោកចាប់យកមុខជំនាញមួយនេះមកសិក្សា​ព្រោះបានសម្លឹងមើលឃើញពីតម្រូវការទីផ្សារនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ តម្រូវការខ្ពស់ទៅលើមុខជំនាញវិស្វកម្មសំណង់ស៊ីវិល។ ម្យ៉ាងជំនាញនេះអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យក្លាយទៅជាប្រទេសមួយជឿនលឿន។

សុផាត ផ្ទាល់បានរំពឹងថា នៅពេលរៀនចប់ លោកអាចទទួលបានភាពជោគជ័យ ទទួលបានឱកាសការងារមួយល្អ ដែលលោកស្រលាញ់ និងជួយអភិវឌ្ឍប្រទេសឲ្យកាន់តែមានអគាខ្ពស់ៗ ស្ពាន ផ្លូវ ហេដ្ថារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះ លោកចង់ឲ្យសិស្សជំនាន់ក្រោយគួរតែព្យាយាមសិក្សាស្វែងយល់ពីអ្វីដែលចង់រៀនពង្រឹងមូលដ្នានគ្រឹះទៅលើមុខវិទ្យាមួយចំនួនឲ្យបានល្អតាំងថ្នាក់ក្រោម។

និសិត្ស ឈ្មោះ ម៉ាក វណ្ណា រៀនផ្នែកវិស្វកម្មគីមីចំណីអាហា (កម្រិតមូលដ្ឋាន) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ បានបង្ហើបថា ​នៅពេល​កញ្ញាបានបញ្ចប់ទី១២ នៅក្នុងឆ្នាំ២០២១ បានរៀបចំគោលដៅរួចជាស្រេចសម្រាប់ការបន្តការសិក្សានៅសកលវិទ្យាល័យ។ និស្សិត​រូបនេះ​បានចាប់មុខជំនាញ គីមីចំណីអាហាមកសិក្សា ដោយសារតែការស្រលាញ់ចង់រៀន ចង់អភិវឌ្ឃខ្លួនឯង។ ប៉ុន្តែមុខជំនាញនេះផងដែរតម្រូវឲ្យខិតខំទៅលើមុខវិទ្យា រូបវិទ្យា គណិតវិទ្យា កត្តវិទ្យា និងគីមីវិទ្យា។ ម្យ៉ាងវិញទៀត ខាងសាលាតម្រូវឲ្យសិស្សជ្រើសរើសយកមុខជំនាញដែលខ្លួនស្រលាញ់នៅក្នុងចុងឆមាសទី១ ដើមឆ្នាំ​ទី​២ និងរៀនពីមូលដ្ឋានគ្រឹះមានមុខវិទ្យាគោលមួយចំនួនដូចជា គណិតវិទ្យា មេការនិក ទម៉ូឌីណាមិច ទីផ្សារ អាយធី (IT) ពីការគូសប្លង់អ្វីផ្សេងៗជាដើម។

និស្សិតឈ្មោះ ញៀន សុនីតា រៀនផ្នែកកសិឧស្សាហកម្ម នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងដែរថា ចំពោះជំនាញមួយនេះជាជំនាញមួយដែលទូលំទូលាយ ម្យ៉ាងដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយមិនទាន់មានអ្នកជំនាញច្រើនចំពោះមុខជំនាញមួយនេះ ដូច្នេះចំពោះតម្រូវការទីផ្សានៅមានភាពខ្វះខាត។ នីតាបានឲ្យដឹងថា មុខវិទ្យានេះអំឡុងពេលកំពុងសិក្សា ខាងសាលាតម្រូវឲ្យនិស្សិតចុះស្តារ (Internship) ចំនួន ២ ដង រយ:ពេលអាច​ ១ ខែ​(សម្រាប់​រយ:ពេល​ខ្លី) ឬ ៣ខែ តាមស្ថាប័នទាក់ទងនឹងជំនាញ ឬក៏រោងចក្រឧស្សាហកម្មទាក់ទងនឹងចំណីអាហារ​(សម្រាប់​រយ:​ពេល​វែង)។

មួយផ្នែកទៀតចំពោះមុខវិជ្ជាសំខាន់ៗ ក្នុងជំនាញនេះជាការសិក្សាទាក់ទងនឹងការកែច្នៃចំណីអាហរ វិស្វកម្មនៃការកែច្នៃអាហារ ប្រភេទនៃសំបកវេចខ្ចប់ សុវត្ថិភាពចំណីអាហរ(អតិសុខុមប្រាណ) ប្រព័ន្ធនៃការស្តុបទុកអាហរ ស្ថិតិ (ការស្រង់ទិន្នន័យសម្រាប់ស្ទាបស្ទង់ការកែច្នៃផលិតផល) កសិពាណិជ្ជកម្ម -គីមីជីវៈ ការតេស្តដោយញ្ញាណ។ អ្វីដែលមិនអាចខ្វះបានសម្រាប់អ្នករៀនមុខជំនាញនេះ គឺភាសាអង់គ្លេស ចាំបាច់ដើម្បីរៀនជំនាញនេះឲ្យបានល្អ ព្រោះមេរៀនភាគច្រើនជាភាសាអង់គ្លេស ហើយ ងាយស្រួលសម្រាប់មើលឯកសារផ្សេងៗដែលទាក់ទងនឹងចំណីអាហារ។

នីតា បានបញ្ជាក់ផងថា ​ពេលរៀនចប់ និស្សិតអាចនឹងចេះយល់ច្បាស់ពីការកែច្នៃចំណីអាហារ ដឹងពីសារធាតុគីមីដែលធ្វើឲ្យអាហារខូច និងការការពារ ចេះប្រើប្រាស់ប្រភេទនៃសំបកវេចខ្ចប់ទៅលើចំណីអាហារ ចេះកំណត់បរិមាណនៃការកែច្នៃផលិតផលឲ្យបានត្រឹមត្រូវ និងស្តង់ដារ យល់ច្បាស់ពីការប្រើសារធាតុគីមីលើអាហារ និងការប្រើប្រាស់សីតុណ្ហភាពកម្ដៅអាហារ​ជាដើម​៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម