អត្ថាធិប្បាយ
បទវិភាគ៖ តើភាគីថៃអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបានដែរ ឬទេ?
លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានអះអាងឱ្យដឹងថា រដ្ឋាភិបាលថ្មីរបស់លោក គ្រោងនឹងរៀបចំឱ្យមានការធ្វើប្រជាមតិមួយថាតើគួរលុបចោលកិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែនរវាងថៃ និងកម្ពុជា ឬអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០(MOU 2000) ឬក៏យ៉ាងណា។ មុនការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul នេះ កន្លងមក ក៏មានមជ្ឈដ្ឋានថៃមួយចំនួនក៏បានទាមទារឱ្យរដ្ឋាភិបាលរបស់ខ្លួនលុបចោលកិច្ចព្រមព្រៀងMOU 2000នេះផងដែរ ព្រោះពួកគេយល់ថា វាមិនផ្តល់ផលចំណេញ ហើយប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃ។ តើភាគីថៃអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបានដែរ ឬទេ?

ពាក់ព័ន្ធនឹងបញ្ហានេះ តាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានបកស្រាយយ៉ាងដូច្នេះថា៖
១. យោងតាមច្បាប់អន្តរជាតិ (អនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា ឆ្នាំ១៩៦៩)
• ទោះបីជាMOU មិនត្រូវបានចាត់ទុកថាជា”សន្ធិសញ្ញា”តាមនិយមន័យច្បាស់លាស់ក្តី ប៉ុន្តែ នៅពេលដែលរដ្ឋអធិបតេយ្យពីរបានចុះហត្ថលេខា និងអនុវត្តន៍តាមMOU វាត្រូវបានគេចាត់ទុកថា មានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិ។
• តាមអនុសញ្ញាទីក្រុងវីយែន រដ្ឋមួយមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីបានឡើយ លុះត្រាតែកិច្ចព្រមព្រៀងឬ MOUនោះ មានចែងអំពីលក្ខខណ្ឌបញ្ចប់សុពលភាព(ប៉ុន្តែ MOUឆ្នាំ២០០០ ពុំបានកំណត់សុពលភាពទេ)។
២. តាមច្បាប់ក្នុងប្រទេសថៃ
• នៅក្នុងមជ្ឈដ្ឋាននយោបាយថៃខ្លះ បានអះអាងថា MOUឆ្នាំ២០០០នេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិរបស់ថៃ និងបានទាមទារឱ្យលុបចោលជាឯកតោភាគី។
• រដ្ឋាភិបាលថៃ អាចប្រកាសជាឯកតោភាគីមិនទទួលស្គាល់MOUនេះបាន។ ប៉ុន្តែ តាមច្បាប់អន្តរជាតិ ការប្រកាសបែបនេះ មិនអាចបដិសេធកាតព្វកិច្ចរបស់ថៃចំពោះកម្ពុជាបានឡើយ ប្រសិនបើភាគីកម្ពុជាទាមទារអនុវត្តបន្តទៅទៀត។
៣. ជាក់ស្តែងក្នុងការអនុវត្ត
• ប្រសិនបើភាគីថៃដកខ្លួនចេញពីMOUជាឯកតោភាគី ដូច្នេះភាគីកម្ពុជាអាច៖
- ប្តឹងតវ៉ាតាមការទូត និងដាក់បញ្ចូលទៅកាន់UN ឬASEAN។
- ដាក់ពាក្យបណ្តឹងលើបញ្ហានេះទៅតុលាការ ICJ ដូចជា ករណីប្រាសាទព្រះវិហារ (សេចក្តីវិនិច្ឆ័យឆ្នាំ១៩៦២ និងឆ្នាំ២០១៣)។
• ការដកខ្លួនជាឯកតោភាគី នឹងប៉ះពាល់ដល់ឥទ្ធិពល កិត្យានុភាព និងឆន្ទៈអន្តរជាតិរបស់ប្រទេសថៃ ហើយធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពតានតឹង។
សន្និដ្ឋាន
តាមច្បាប់អន្តរជាតិ ភាគីថៃមិនអាចលុបចោលMOUឆ្នាំ២០០០ ជាឯកតោភាគីបានទេ លុះត្រាមានការយល់ព្រមពីភាគីកម្ពុជា។ ក្នុងករណី ដែលរដ្ឋាភិបាលថៃនៅតែប្រកាស“បានលុបចោលMOUឆ្នាំ២០០០” នេះ វានឹងមានផលប៉ះពាល់តែផ្នែកនយោបាយផ្ទៃក្នុងប្រទេសថៃតែប៉ុណ្ណោះ ប៉ុន្តែ មិនអាចលុបបំបាត់កាតព្វកិច្ចតាមច្បាប់អន្តរជាតិបានឡើយ ទោះបីភាគីថៃធ្វើប្រជាមតិ ឬសភាថៃបោះឆ្នោតលុបចោលក៏ដោយ បើពុំមានការយល់ព្រមពីភាគីកម្ពុជា ថៃមិនអាចគេចផុតពីកាតព្វកិច្ចអន្តរជាតិនេះបានឡើយ។
ដៀលខ្មែរថាល្ងង់មួយប្រទេស! ផ្ទុយទៅវិញ ជាតិថៃសូម្បីតែច្បាប់អន្តរជាតិអត់មានអ្នកនយោបាយណាចេះមួយតួពីចុងដល់បាត!

ដោយ៖ លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


