Connect with us

កូវីដ-១៩

ថ្ងៃនេះ ឥណ្ឌាឆ្លងខ្ពស់​បំផុត​ដល់​ជាង៣៨ម៉ឺននាក់ ឯ​មណ្ឌលវ៉ាក់​សាំងបិទអស់នៅ Mumbai

បានផុស

នៅ

ករណី​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ចេញ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​ខ្ពស់​បំផុត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​​បង្ហាញ​ថា ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​ដែលបង្ហាញ​នា​រសៀល​ថ្ងៃ​សុក្រ​នេះមាន​ចំនួន ៣៨៦ ៤៥២​ នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​​ក៏​បាន​ឡើង​ខ្ពស់​បំផុត​បំបែក​កំណត់​ចាស់​របស់​ខ្លួន​ដែរ​គឺមាន​ចំនួន ៣ ៤៩៨​នាក់

ទោះ​បី​ជា​យាង​ណា អ្នក​ជំនាញ​សុខាភិនបាល​ជឿ​ថា ចំនួន​ឆ្លង​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប្រហែល​ជា​ខ្ពស់​ជាង​​ចំនួន​ដែល​ក្រសួង​បង្ហាញ​៥​ទៅ​១០​ដង​ឯណោះ។

ស្រប​ពេល​ជា​មួយ​គ្នា​​មណ្ឌល​ចាក់​ចាក់វ៉ាក់សាំង​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​ពាណិជ្ជកម្ម Mumbai ត្រូ​វ​បាន​បិទ​រយៈ​ពេល​៣​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​មេសា​នេះ ដោយ​សារ​ខ្វះ​វ៉ាក់សាំង។

លោកនាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Modi គ្រោង​ជួប​គណៈ​រដ្ឋ​មន្ត្រី​នា​ថ្ងៃ​សុក្រ​នេះ ខណៈ​ការ​ឆ្លង​កូវីដ-១៩​បាន​កំពុង​វាយ​ប្រហារ​ប្រព័ន្ធសុខាភិបាល និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខហលាំង​ដល់​អាជីវកម្ម និង​ ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម