កូវីដ-១៩
ថៃ រកឃើញអ្នកឆ្លងកូវីដថ្មីជាង ២ពាន់ករណី និងស្លាប់ ១៥នាក់ទៀត
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធនេះ បានរាយការណ៍ មានការឆ្លងចំនួន២,១១២ករណី និងអ្នកស្លាប់ចំនួន១៥នាក់។

អ្នកស្លាប់ថ្មីរួមមាន ៤នាក់នៅបាងកក, ២នាក់នៅ Nonthaburi, ២នាក់នៅ Sukhothai និងម្នាក់ៗនៅ Pathum Thani, Rayong, Yala, Ayutthaya, Nakhon Pathom, Nakhon Phanom និង Prachuap Khiri Khan។
អាយុរបស់អ្នកស្លាប់គឺចន្លោះពី៥០ដល់៨៦ឆ្នាំ ហើយពួកគេភាគច្រើនមានជំងឺរ៉ាំរ៉ៃ។

ក្នុងចំណោមករណីថ្មីទាំងអស់ គឺមានចំនួន៧៨៩ករណីនៅបាងកក បន្ទាប់មក២៤៩ករណីនៅ Nonthaburi, ២២៦ករណីនៅ Samut Prakan និង១១០ករណីនៅ Chonburi។
ក្នុងចំណោមការឆ្លងថ្មី ក៏បូកបញ្ចូលទាំងករណីនាំចូលចំនួន៥ករណីផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១,៨៨៦នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៧៤,៩០០ករណី ស្លាប់៣១៨នាក់ និងជាសះស្បើយ ៤៤,៣៦០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ឃើញស្ថានភាពមិនស្រួល ថៃ ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេស ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


