Connect with us

កូវីដ-១៩

មិនធម្មតា! វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពការពារកូវីដស្ទើរតែ ១០០ ភាគរយ ក្រោយចាក់ពេញ ២ ដូស រយៈពេល ២ សប្ដាហ៍

បានផុស

នៅ

ការចាក់ពេញ ២ ដូស នៃវ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធិភាពខ្ពស់ ប្រឆាំងនឹងការឆ្លង ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ដោយសារជំងឹកូវីដ ១៩ ។ នេះបើយោងតាម ការវាយតម្លៃទូទាំងប្រទេសអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការស្រាវជ្រាវ ដែលត្រូវបានចុះផ្សាយ ក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានរកឃើញថា រយៈពេល ១៤ ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ មានប្រសិទ្ធភាពការការពារ ប្រឆាំងនឹងការឆ្លងកូវីដចំនួន ៩៦.៥ ភាគរយ ប្រឆាំងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៩៨ ភាគរយ និងការស្លាប់ចំនួន ៩៨.១ ភាគរយ ។

បន្ថែមពីនេះ ការចាក់ពេញ ២ ដូស នៃវ៉ាក់សាំង Pfizer-BioNTech ក្នុងចំណោមមនុស្សចាស់ ក៏ផ្តល់នូវការការពារជាង ៩៥ ភាគរយផងដែរ ប្រឆាំងនឹងការឆ្លង ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជំងឺធ្ងន់ធ្ងរ និងការស្លាប់ ។

ការការពារ ក្នុងចំណោមមនុស្សចាស់ ក៏ខ្លាំងដូចមនុស្សវ័យក្មេងដែរ ដោយការវិភាគបានបង្ហាញថាមនុស្សអាយុលើស ៨៥ ឆ្នាំ មានការការពារ ៩៤.១ ភាគរយប្រឆាំងនឹងការឆ្លង ៩៦.៩ ភាគរយប្រឆាំងនឹងការចូលសម្រាកព្យាបាលមន្ទីរពេទ្យ និង ៩៧ ភាគរយប្រឆាំងនឹងការស្លាប់ ពោលរយៈពេល ៧ ថ្ងៃ បន្ទាប់ពីទទួលការចាក់លើកទី ២ ។

ការសិក្សាបានបង្ហាញទៀតថា មនុស្សដែលមានអាយុពី ១៦ ទៅ ៤៤ ឆ្នាំ មានការការពារ ៩៦.១ ភាគរយប្រឆាំងនឹងការឆ្លង ៩៨.១ ភាគរយប្រឆាំងនឹងការ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ១០០ ភាគរយប្រឆាំងនឹងការស្លាប់ ។

ការស្រាវជ្រាវនេះ បានប្រើប្រាស់ទិន្នន័យតាមដាន ជំងឺរាតត្បាតជាតិ ដែលត្រូវបានកត់ត្រាដោយ ក្រសួងសុខាភិបាលអ៊ីស្រាអែល ដើម្បីពិនិត្យប្រសិទ្ធភាពនៃវ៉ាក់សាំង ខណៈដែលទិន្នន័យនេះ ត្រូវបានវិភាគជាក្រុម ផ្អែកលើអាយុរបស់អ្នកចូលរួម ។

រយៈពេលតាមដានជាមធ្យម សម្រាប់អ្នកដែលបានទទួល ការចាក់វ៉ាក់សាំង ២ ដូសគឺ ៤៨ ថ្ងៃដែលជាកាលបរិច្ឆេទតាមដានយូរបំផុត ។

ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ មកជំងឺរាតត្បាតកូវីដ ១៩ បានសម្លាប់មនុស្សជាង ៣.២៥ លាននាក់ហើយ នៅក្នុងប្រទេស និងដែនដីចំនួន ១៩២ ខណៈមានករណីឆ្លងជាង ១៥៤ លានករណី ត្រូវបានរាយការណ៍ទូទាំងពិភពលោក ហើយក៏មានអ្នកជាសះស្បើយជាង ១៣៣ លាននាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ

ចុចអាន ៖ ការលក់វ៉ាក់សាំងកូវីដ Pfizer ឆ្នាំនេះនឹងបាន ​២៦ ​ប៊ីលាន​ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម