Connect with us

កូវីដ-១៩

តៃវ៉ាន់ អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងហើយ ឈប់សម្រាកពីការងាររយៈពេល ២ ថ្ងៃ តែត្រូវបង្ហាញកាតដល់ប្រធានក្រុមហ៊ុន

បានផុស

នៅ

អាជ្ញាធរតៃវ៉ាន់ បានណែនាំវិធានការថ្មី ដែលអនុញ្ញាតឲ្យ អ្នកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ឈប់សម្រាករយៈពេល ២ ថ្ងៃ ។

វិធានការនេះ បានចូលជាធរមានភ្លាមៗកាលពីថ្ងៃពុធ ។ បច្ចុប្បន្ន បុគ្គលិក និងមន្រ្តីរាជការ មានសិទ្ធិទទួលបានការឈប់សម្រាក នៅថ្ងៃដែលពួកគេត្រូវបានចាក់វ៉ាក់សាំង និងថ្ងៃបន្ទាប់ ប្រសិនបើពួកគេ បង្ហាញកាតចាក់វ៉ាក់សាំង ។

ទន្ទឹមនោះ ប្រធានក្រុមហ៊ុន នឹងមិនតម្រូវឲ្យ បុគ្គលិកខ្លួនបង់ប្រាក់សំណងនោះទេ ប្រសិនបើពួកគេឈប់សម្រាករយៈពេល ២ ថ្ងៃនោះ ប៉ុន្តែបុគ្គលិកទាំងនោះក៏មិនត្រូវ ធ្វើឲ្យបាត់បង់កាតចាក់វ៉ាក់សាំង នោះផងដែរ ។

កោះតៃវ៉ាន់ បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងកាលពីចុងខែមីនា ដោយចាប់ផ្តើម ចាក់ដល់បុគ្គលិកពេទ្យមុនគេ ។ ចាប់តាំងពីពេលនោះមក យុទ្ធនាការនេះ ត្រូវបានពង្រីកដល់ក្រុមអាទិភាពផ្សេងទៀត រួមទាំងបុគ្គលិកថែទាំ ជាដើម ។

ប៉ុន្តែគិតត្រឹមថ្ងៃពុធ មានតែប្រជាជនត្រឹម ០.៣ ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប ពោលប្រហែល ៦៨,០០០ នាក់ បានទទួលការចាក់វ៉ាក់សាំង ដូសដំបូង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ កោះតៃវ៉ាន់ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១,១៧៣ ករណី និងមានអ្នកស្លាប់ចំនួន ១២ នាក់ ខណៈមានអ្នកជាសះស្បើយ ១,០៧៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តៃវ៉ាន់ ហាមឃាត់ការចូលរបស់ប្រជាជនដែលធ្វើដំណើរទៅប្រទេសកំពុងដុនដាបដោយកូវីដមួយនេះវិញ

ចុចអាន ៖ តៃវ៉ាន់ ប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ បើចិន វាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ នាទីutes មុន

គម្រោងស្ថាបនាប្រព័ន្ធលូថ្មីមួយខ្សែប្រវែងជាង​៥០០ម៉ែត្រ នៅសង្កាត់ចោមចៅទី៣សម្រេចបាន៥០ភាគរយ

KPT+១៥ នាទីutes មុន

​វត្ថុប្រើប្រាស់​ ៣ យ៉ាងរបស់កុមារ ពុំគួរទទួលយកពីអ្នកដទៃដាច់ខាត

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

វៀតណាមគ្រោង​​បង្កើតការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទុរេន

ព័ត៌មានជាតិ២១ នាទីutes មុន

ថៅកែបិតស្រា ស បង្ហាញ​បច្ចេកទេស​ចិញ្ចឹមជ្រូកកុំ​ឲ្យ​ប្រឈមការខាតបង់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ប្រេសិត​អាមេរិក​ នឹង​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ទី​១៥​មិថុនា​ក្នុង​ប្រទេស​អូម៉ង់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​លើក​ទី១ ដែលកងទ័ព​ថៃបារម្ភ​​​ការ​ផ្សព្វផ្សាយ​​របស់​សារព័ត៌មានថៃ​​អាច​ប៉ះពាល់​ដល់​ការចរចា​ JBC ​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថៃថាតំបន់មុំបីជាដីថៃ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សួរវិញថា បើជាដីខ្លួនឯងហេតុអ្វីមិនទៅតុលាការអន្តរជាតិជាមួយកម្ពុជា?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះ​ចម្បាំង​របប​សឹក​មីយ៉ាន់​ម៉ាមួយគ្រឿង ត្រូវកង​កម្លាំងប្រដាប់​អាវុធ​បាញ់​ទម្លាក់​នៅ​តំបន់​ Sagaing

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អគ្គិភ័យគួរឲ្យខ្លាច ឆាបឆេះចំណតយានយន្ត យ៉ាងសន្ធោសន្ធៅ នៅចិន

Sokha Hotels

ព័ត៌មានពេញនិយម