ព័ត៌មានជាតិ
ថៅកែបិតស្រា ស បង្ហាញបច្ចេកទេសចិញ្ចឹមជ្រូកកុំឲ្យប្រឈមការខាតបង់
ក្រៅពីរបរបិទស្រាស លោក ថត ណាគ្រី រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅមានមុខរបរមួយផ្សេងទៀតនោះ គឺការចិញ្ចឹមជ្រូកបែបជាលក្ខណៈគ្រួសារ។
ដោយលោកយល់ឃើញថា របរបិទស្រា ក្រៅពីផលិតបានស្រាសហើយនោះ ក៏នៅមានកាកសំណល់បាយស្រាជាច្រើនទៀត ដែលអាចផ្គត់ផ្គង់ជាចំណីសត្វដល់ការចិញ្ចឹមជ្រូក និងមិនសូវចំណាយដើមទុនច្រើនទៅលើចំណី។

លោក ថត ណាគ្រី បានឲ្យដឹងថា របរចិញ្ចឹមជ្រូកនេះ សំខាន់បំផុតគឺចាប់ផ្ដើមចិញ្ចឹមពីតិចទៅច្រើន។ អ្នកខ្លះអត់ដឹងទេថា ការចិញ្ចឹមជ្រូក គឺមិនមែនចិញ្ចឹមភ្លាមបានភ្លាមនោះទេ។ បើសិនទិញមេជ្រូកមកចិញ្ចឹមយ៉ាងហោចណាស់ត្រូវប្រើរយៈពេលមួយឆ្នាំ ទើបទទួលបានផលថេរ។ ហើយកាលណាទិញកូនជ្រូកមកចិញ្ចឹមទម្រាំធំ ទម្រាំរកឈ្មោល ចិញ្ចឹមរយៈពេល ចន្លោះពី ៧ ទៅ ៨ ខែ ទើបពេលល្អក្នុងការដាក់បា ដាក់បាបានរយៈពេល ១១៤ថ្ងៃ ទើបកូនជ្រូកកើត។ កូនជ្រូកកើតបានរយៈពេល ២៧ ថ្ងៃ ត្រូវបំបែកកូនជ្រូកចេញពីមេ ហើយត្រូវផ្ដល់ចំណីឲ្យវាស៊ីគ្រប់គ្រាន់ ក្នុងរយៈពេល ៤ខែ ទើបអាចចាប់លក់បាន។
ទន្ទឹមនឹងនោះ ប្រសិនបើប្រជាពលរដ្ឋចង់ចិញ្ចឹមជ្រូកដូចលោកដែរនោះ លោកក៏បានធ្វើការណែនាំយ៉ាងដូច្នេះថា ទីមួយត្រូវជ្រើសរើសប្រភេទពូជជ្រូក និងគួបផ្សំចិញ្ចឹមពីតិចទៅច្រើ។ បើសិនជាខ្វះខាតលុយ មិនចាំបាច់ខ្ចីលុយគេទេ បើអាចសុខចិត្តតស៊ូទៅស៊ីឈ្នួលគេឯណេះបន្តិចឯណោះបន្តិចយកលុយសន្សំ មកទិញកូនជ្រូកចិញ្ចឹមតិចៗយូរៗទៅជ្រូកនិងអាចកើនឡើង ព្រោះការចិញ្ចឹមជ្រូក កាលណាចាប់ផ្ដើមឡើងចិញ្ចឹមច្រើនតែម្ដង ពេលបរាជ័យ គឺជួបផលពិបាក ព្រោះជ្រូកងាយងាប់បំផុត។


កន្លងមក លោកក៏ធ្លាប់ជួបប្រទះបញ្ហាដូចគ្នា ហើយខាតបង់ថវិការហូតដល់ប្រមាណជា ២៣ លានរៀល ដោយកាលនោះ លោកបានទិញពូជជ្រូកពីខាងពីក្រុមហ៊ុន ទិញក្នុងតម្លៃមួយក្បាល ចំនួន ២ លានរៀល ក៏ព្រោះតែលោកខ្វះទាំងបទពិសោធន៍ ទាំងបច្ចេកទេស ទើបបណ្ដាលឲ្យជ្រូកទាំងអស់នោះងាប់។
តែយ៉ាងណាម៉ិញមកដល់ពេលនេះ បច្ចេកទេសក្នុងការចិញ្ចឹមជ្រូក លោកចេះចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺផ្សេងៗ ចេះក្រៀវជ្រូក និងបច្ចេកទេសថែទាំជ្រូក តាមរយៈមើលនិងរៀនពី youtube ដោយខ្លួនឯង។ លោកបានបន្តឲ្យដឹងថា សព្វថ្ងៃនេះ ជ្រូករបស់លោកមានចំនួនជាង ១០០ ក្បាល ចំណែកឯទីផ្សារជ្រូកវិញ ជ្រូកសាច់ លក់បានតម្លៃចន្លោះចាប់ពី ១២,០០០ រៀល ទៅ ១៣,០០០ រៀល ក្នុងមួយគីឡូឈ្មួញមកទិញដល់កន្លែង ហើយពេលខ្លះក៏មានប្រជាពលរដ្ឋក្នុងភូមិកម្មង់ជ្រូកខ្វៃ លោកក៏ខ្វៃជូនពួកគាត់ផងដែរ ព្រោះមានជ្រូកចិញ្ចឹមស្រាប់ មិនពិបាករកទិញពីគេ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


