Connect with us

កូវីដ-១៩

លែង​បារម្ភ​ពី​ការ​ឆ្លង​កូវីដ​ក្នុង​ផ្ទះ ក្រោយ​ប៉ះ​វត្ថុ​មាន​ជាតិ​កខ្វក់ ដោយ​វិធី​ងាយៗ​ទាំង​នេះ

បានផុស

នៅ

លោកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC ) បាន​មាន​ប្រសាសន៍​ថា​ មនុស្ស​អាច​ឆ្លង​វីរុស​តាម​រយៈ​ការ​ប៉ះ​​ផ្ទៃ​វត្ថុ​ដែល​មាន​ជាតិ​កខ្វក់។ ប៉ុន្តែ​យើង​មាន​វិធី​ងាយៗ​ ដើម្បី​កាត់​ផ្ដាច់​ខ្សែ​ចម្លង​កូវីដ​ក្នុង​ផ្ទះ​ ដោយ​មិន​ចាំបាច់​បារម្ភ​ថា​មាន​អ្នក​ណា​ម្នាក់​​ឆ្លង​មេរោគ​បន្ត​គ្នា។

១ លាង​សំអាត​ផ្ទៃ​កខ្វក់​ជាមួយ​សាប៊ូ​ឬ​ទឹក​កម្ចាត់​មេរោគ​គឺ​គ្រប់គ្រាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភស្តុតាង​បាន​បង្ហាញ​ថា​ ហានិភ័យ​អាច​កើត​ឡើង​ចំពោះ​ផ្ទៃ​ដែល​យើង​ប៉ះ​នៅ​ក្នុង​ផ្ទះ​ គឺ​ទាប​បំផុត។ ក្នុង​ស្ថាន​ភាព​ភាគច្រើន​ការ​សម្អាត​ផ្ទៃ​ជា​ទៀងទាត់​ ដោយ​ប្រើទឹក​សាប៊ូ​និង​ទឹក​កម្ចាត់​មេរោគ​គឺ​គ្រប់គ្រាន់​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​របស់​ជំងឺ​រាតត្បាត​ហើយ។

២ ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​​ជា​វិធីសាស្ត្រ​បឋម​នៃ​ការ​កាត់​ផ្ដាច់​តែ​មិន​ទាំង​អស់

ក្នុង​ករណី​ភាគច្រើន​ការ​បាញ់​ថ្នាំ​ មិន​ត្រូវ​បាន​ណែនាំ​ជា​វិធីសាស្ត្រ​ចម្បង​ទៅ​លើ​កន្លែង​ដាក់​ចាន​ឆ្នាំង​ ឬ​កន្លែង​ណា​មួយ​ទេ​។ ទាំង​នេះ​អាច​បង្ក​មាន​ហានិភ័យ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​បាន។

ហានិភ័យ​នៃ​ការ​បញ្ជូន​ផ្ទៃ​ក៏​អាច​ត្រូវ​បាន​កាត់​បន្ថយ​ ដោយ​ការ​ពាក់​ម៉ាស​ជាប់​លាប់​ លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​ប្រាកដ​ថា ​​អ្នក​ក្នុង​ផ្ទះ​មាន​សុខភាព​ល្អ។ ប្រការ​សំខាន់​ដែល​មនុស្ស​ឆ្លង​វីរុស គឺ​តាម​រយៈ​ការ​និយាយ​ជិតស្និទ្ធ​ទៅ​កាន់​មនុស្ស​ម្នាក់​ដោយ​​មិន​រក្សា​គំលាត។

៣ ប្រើ​វិធី​សម្អាត​ផ្ទះ​​ឲ្យ​បាន​ទៀងទាត់

ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​មិន​ចាំ​បាច់​ទាល់តែ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​ឈឺ​ ឬ​ប្រសិន​បើ​នរណា​ម្នាក់​មាន​ភាព​វិជ្ជមាន​កូវីដ​ទេ។ ពេលណា​ក៏​អ្នក​អាច​កាត់​ផ្ដាច់​បាន​ដែរ​ ដោយ​ប្រើ​វិធី​សំអាត​ផ្ទះ​ជា​រៀងរាល់​ថ្ងៃ​ សុទ្ធ​តែ​ជា​វិធី​ដែល​អាច​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​នៅ​លើ​ផ្ទៃ​ និង​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ពី​ផ្ទៃ​ផ្សេងៗ ។ សម្អាត​ផ្ទៃ​ដែល​ប៉ះ​រាល់​ថ្ងៃ​ឲ្យ​ទៀងទាត់ ដូចជា​ទ្វារ​ តុ ​ទូ​ កៅអី​ឧបករណ៍​អេឡិចត្រូនិក ​ឬ​បន្ទាប់ពី​មាន​ភ្ញៀវ​​​​បាន​មក​លេង​ផ្ទះ​ជា​ដើម។

៤ វិធី​កាត់​បន្ថយ​ការ​ចម្លង​រោគ​លើ​ផ្ទៃ​មុខ

ចាត់​វិធានការ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ​ដើម្បី​កំណត់​កម្រិត​ភាព​កខ្វក់​នៃ​ផ្ទៃ​ពី​ភាគល្អិត​ខ្យល់ ​ឬ​ពី​ការ​ប៉ះ​ផ្ទៃ​ដោយ​ដៃ​កខ្វក់ ។ បើ​សិន​មាន​ភ្ញៀវ​មក​លេង​ផ្ទះ​ត្រូវ​តម្រូវ​ឲ្យ​គេ​ពាក់​ម៉ាស។ អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ឬ​អាច​សួរ​គេ​ថា​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ឬ​នៅ ​មុន​ពេល​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ផ្ទះ។ ជា​ពិសេស​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្នុង​គ្រួសារ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ ​នៅ​ពេល​ត្រឡប់​មក​ពី​សកម្មភាព​ខាង​ក្រៅ​វិញ ។

៥ វ៉ាក់សាំង​នៅតែ​ជា​ជម្រើស​បញ្ចប់​ជំងឺ​កូវីដ

លោកស្រីវេជ្ជបណ្ឌិត Walensky មានប្រសាសន៍ថា​ ​យើង​នឹង​ឆ្លង​ផុត​ពី​បញ្ហា​នេះ​ ដោយ​ការ​ចាក់​វ៉ាក់សាំង​នោះ​​វា​នឹង​នាំ​យើង​ទៅ​ដល់​ទី​បញ្ចប់​នៃ​ជំងឺ​រាតត្បាត ។ ដូច្នេះ​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​ពេល​វា​មាន​សម្រាប់​យើង ​ដើម្បី​ការពារ​ជីវិត​ខ្លួនឯង​និង​ជីវិត​អ្នក​ដទៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthi

ចុចអាន៖សំណួរ​ងាយៗ​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ចាក់ ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង ធ្លោយ​មាត់​ប្រាប់​ទាំង​មិន​ដឹង​ខ្លួន

ចុចអាន៖ជា​ក្ដី​សង្ឃឹម​មួយទៀត! ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ខ្លួន​របស់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ ​នឹង​ជួយ​កម្ចាត់​រោគ​រាតត្បាត​ កាន់​តែ​ឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម