កូវីដ-១៩
ទីបំផុត ឡាវ រាយការណ៍ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង
ស្ត្រីជនជាតិវៀតណាមអាយុ៥២ឆ្នាំម្នាក់ដែលធ្វើការនៅហាងខារ៉ាអូខេមួយ ក្នុងទីក្រុងវៀងចន្ទន៍ បានក្លាយជាអ្នកស្លាប់ដំបូងបង្អស់ដោយសារជំងឺកូវីដ-១៩របស់ប្រទេស ឡាវ។

របាយការណ៍បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមរូបនេះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ខែមេសា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង វៀងចន្ទន៍ នៅថ្ងៃទី៣០ខែមេសា។ ក្រៅពីកូវីដ នាងក៏មានជំងឺផ្សេងទៀតផងដែរ។
ស្ថានភាពជំងឺរបស់នាង កាន់តែដុនដាបកាលពីថ្ងៃសៅរ៍ ហើយស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវបានស្នើសុំជំនួយវេជ្ជសាស្រ្តពីក្រសួងសុខាភិបាលវៀតណាម។

ប៉ុន្តែនៅទីបំផុត ស្រ្តីរូបនេះបានទទួលមរណភាពនៅម៉ោង ១ រសៀលថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឡាវបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ ចំនួន១,៣០២ករណីជាមួយនឹងការជាសះស្បើយ ២៣២នាក់និង ស្លាប់ម្នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ មិនធម្មតា! ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ឥណ្ឌា ក៏មានប្រសិទ្ធភាពខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនដែរ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


