កូវីដ-១៩
អាជ្ញាធរស្រុកអង្គស្នួល ប្រកាសឲ្យកម្មកររោងចក្រ២៩នាក់ ដែលឆ្លងកូវីដ១៩ ចូលខ្លួនមកព្យាបាលជាបន្ទាន់
រដ្ឋបាលស្រុកអង្គស្នួលនៃខេត្តកណ្តាល បានប្រកាសឲ្យកម្មករកម្មការិនីចំនួន២៩នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ ចូលខ្លួនមកព្យាបាលជំងឺជាបន្ទាន់ ខណៈក្រុមគ្រូពេទ្យបានព្យាយាមទាក់ទងទៅហើយតែមិនអាចទំនាក់ទំនាក់បាន។
លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឲ្យដឹងនៅក្នុងសេចក្ដីដំណឹងថា កម្មករ-កម្មការិនីមានវិជ្ជមានជំងឺកូវីដ១៩ទាំង២៩នាក់នេះ ធ្វើការនៅរោងចក្ររីជែន និងរោងចក្រ តៃណាន ស្ថិតក្នុងឃុំបែកចាន និងរោងចក្រ ម៉ាស្ទ័រ&ហ្វ្រែង ស្ថិតក្នុងឃុំពើក ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានកូវីដ១៩ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១។ លោកអភិបាលស្រុកបានបន្តថា ក្រុមគ្រូពេទ្យបានព្យាយាមទាក់ទង គ្រប់មធ្យោបាយទៅពួកគេទាំង២៩នាក់នោះ ហើយតែពុំអាចទាក់ទងបានដោយសារពួកគាត់មិនបានផ្តល់នូវព័ត៌មានច្បាស់លាស់លើទម្រង់ពាក្យស្នើសុំធ្វើពិសោធន៍រកមេរោគជំងឺកូវីដ១៩ ដូចជាលេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋានពិតប្រាកដ ព្រមទាំងហៅទូរសព្ទជួបហើយតែមិនសហការ។


លោកអភិបាលស្រុក បានធ្វើការអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកជំងឺ(មានឈ្មោះក្នុងតារាង) ជួយជូនដំណឹងដល់ពួកគាត់ ដើម្បីទទួលការព្យាបាល ហើយអ្នកដែលសង្ស័យជាប់ពាក់ព័ន្ធ ត្រូវដាក់ខ្លួនដាច់ដោយឡែកពីអ្នកដទៃចំនួន១៤ថ្ងៃ។


យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោស ត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។ ដោយឡែក បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល កាលបើអំពើខាងលើនេះ បណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សកម្មភាពដែលអ្នកមានសិទ្ធិធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



