Connect with us

កូវីដ-១៩

គួរ​ឲ្យ​សរសើរ​ សេដ្ឋី​វ័យ​ក្មេង​បំផុត​បរិច្ចាគ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ជួយ​វិបត្តិ​កូវីដ​ឥណ្ឌា

បានផុស

នៅ

សហ​ស្ថាបនិក​កម្មវិធី Ethereum លោក​ Vitalik Buterin បាន​​ធ្វើ​ការ​បរិច្ចាគ​​​ប្រាក់​​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ នៃ​កាក់ shiba inu របស់​លោក​ដើម្បី​ជា​មូលនិធិ​សង្គ្រោះ​​ដល់​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ទទួល​រង​​វិបត្តិ​កូវីដ-១៩​ដ៏​អាក្រក់​។

ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​«ម្តាយ​នៃ​ការ​បរិច្ចាគ​ទាំង​​អស់​» និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មនុស្ស​ធម៌​លក្ខណៈ​​បុគ្គល​ដ៏​ធំ​បំផុត​សម្រាប់​មូលនិធិ​សង្គ្រោះ​ដល់​ប្រទេស​ឥណ្ឌា។

​យោង​តាម​ wallet ជា​សាធារណៈ​របស់​លោក​បាន​​​ឲ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​ពុធ អ្នក​ជំនាញ​បង្កើត​កម្ម​វិធី​សញ្ញាតិ​រុស្ស៊ី-កាណាដា​អាយុ​២៧​ឆ្នាំ​បាន​​ផ្ទេរ​​កាក់ shiba inu ចំនួន​៥០​ទ្រី​លាន​​ស្មើ​នឹង​​១​ពាន់​លាន​ដុល្លារ​អាមេរិក​​ចូល​ទៅ​​មូលនិធិ​សង្គ្រោះ​វិបត្តិ​កូវីដ-១៩​ឥណ្ឌា (India Covid-Crypto Relief Fund )។ លោកក៏​បាន​ផ្ទេរ​​ប្រាក់ ៥០០ Ether​ ប្រហែល​ជា​១.៩​លាន​ដុល្លារ​អាមេរិក​​ទៅ​មូលនិធិ​សង្គ្រោះ​ដែរ​។

លោក Vitalik Buterin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Coinbase ឲ្យ​ដឹង​ថា នៅ​ពេល​វេលា​នៃ​ការ​ផ្ទេរ កាក់ shiba មាន​តម្លៃ​ស្មើ​១​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​​រូបិយប័ណ្ណឌីជីថល (cryptocurrencies)​នេះ​ ងាយ​នឹង​ប្រែ​ប្រួល។ តម្លៃ​របស់​វា​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ការ​បរិច្ចាគ​របស់​លោក Buterin​​ បាន​ធ្វើ​ឡើង ហើយ​បាន​ធ្លាក់​ចុះ​ប្រហែល​ជា​៣០​%​នៅ​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​អាយុ​១៩​ឆ្នាំ លោក Buterin ​បាន​បង្កើត​កម្មវិធី ethereum នៅ​​ឆ្នាំ​២០១៣ ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ និង​ទើប​បាន​​​​​ក្លាយ​ជាមហា​​សេដ្ឋី​​​វ័យ​ក្មេង​បំផុត​ក្នុង​ពិភព​លោក​ប្រហែល​ជា​ពីរ​សប្តាហ៍​មុន​នេះ មុន​ពេល​លោក​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នេះ​​។

លោក​បាន​រៀន​សូត្រ​អំពី Bitcoin ពី​ឪពុក​របស់​លោក​ឈ្មោះ Dmitry Buterin ដែល​មាន​ក្រុម​ហ៊ុនបច្ចេកវិទ្យា Wild Apricot នៅ​ពេល​លោក​អាយុ​១៧​ឆ្នាំ និង​ជា​សហ​ស្ថាបនិក​ទស្សនាវដ្តី Bitcoin Magazine ដែល​បង្កើត​នៅ​ឆ្នាំ​២០១១។

លោក​បាន​ឈប់​រៀន​នៅ​សកល​វិទ្យាល័យ Waterlool បន្ទាប់​ពី​រៀន​បាន​មួយ​ឆ្នាំ​លើ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យួទ័រ ហើយ​បាន​ឈ្នះ​​ក្នុង​ការ​ប្រកួត​កម្មវិធី Thiel Fellowship ដែល​​មាន​ប្រាក់​រង្វាន់​១០​ម៉ឺន​ដុល្លារអាមេរិក​ដល់​មនុស្ស​វ័យ​ក្មេង​ដែល​ចង់​បង្កើត​អ្វី​ថ្មី​ៗ​ជាជាង​អង្គុយ​រៀន​នៅ​សាលា​រៀន៕

ប្រែវ​សម្រួល៖ វីរបុត្រ​
ប្រភព៖ forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម