កូវីដ-១៩
អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះបិទបណ្តោះអាសន្នទីតាំងអាជីវកម្មនិងផ្ទះពលរដ្ឋមួយចំនួន ដែលពាក់ព័ន្ធជាមួយអ្នកមានវិជ្ជាមានកូវីដ-១៩
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីសុខាភិបាលខេត្ត បានចុះបិទទីតាំងអាជីវកម្មលក់ដូ៤កន្លែង និងផ្ទះប្រចាពលរដ្ឋ២ខ្នង ជាបណ្ដោះអាសន្នក្រោយរកឃើញបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។

លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបញ្ចាក់ថា ទីតាំងដែលបានបិទជាបណ្តោះអាសន្ននោះ រួមមាន៖
-យានដ្ឋានជួសជុលរថយន្ត និងលក់សំបកកង់រថយន្តយីហោ «សួសសុភា២» មានទីតាំងភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានអ្នកពាក់ព័ន្ធ១៣នាក់ ពាក់ព័ន្ធផ្ទាល់៦នាក់។
-ផ្ទះសំណាក់«សោភា» មានទីតាំងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមានអ្នកពាក់ព័ន្ធ៤នាក់។
-ទីតាំងលក់សំបកកង់ ប៉ះកង់រថយន្តយីហោ«ចក់ វុទ្ធា» ក្នុងអន្លង់វែង ស្រុកអន្លង់វែង។
-ទីតាំងលក់បាយឈ្មោះ «ឈុំ ពៅ» ភេទស្រី នៅឃុំអន្លង់វែង ស្រុកអន្លង់វែង។
-ផ្ទះប្រជាពលរដ្ឋឈ្មោះ នុល ឈុនលី (ប្តី) និងប្រពន្ធឈ្មោះ ចិន ចិត្ត្រា នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មានអ្នកពាក់ព័ន្ធ៩នាក់។
-ផ្ទះប្រជាពលរដ្ឋឈ្មោះ ឌី ឌុច មិនមានពាក់ព័ន្ធផ្ទាល់ទេ។

ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ ត្រូវបានក្រុមការងារយកសំណាកធ្វើតេស្តភ្លាម តែលទ្ធផលអវិជ្ជមាន ដោយឡែកអ្នកពាក់ព័ន្ធដោយប្រយោល ត្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ហើយនៅព្រឹកនេះមន្ត្រីសុខាភិបាលបានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងពាក់ព័ន្ធមួយចំនួនផងដែរ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ ពោលគឺត្រូវរស់នៅតាមបែបគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវការថែរក្សាអនាម័យ ត្រូវឧស្សាហ៍លាងដៃនឹងទឹកអាល់កុល ឬជែល និងត្រូវពាក់ម៉ាសជានិច្ច ពេលស្ថិតក្នុងក្នុងទីប្រជុំជន ឬក៏ជួបប្រាស្រ័យទាក់ទងជាមួយមនុស្សប្លែកមុខ ឬបងប្អូនសាច់ញាតិដែលធ្វើដំណើរត្រឡប់មកពីតំបន់ប្រឈម។ពិសេសត្រូវបន្តអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣កុំនិង ៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើងពីការឆ្លងជំងឺកូវីដ១៩៕
អត្ថបទ ៖ ចាន់ ធី









-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


