កូវីដ-១៩
លោកតាវ័យ៩៨ឆ្នាំ ជាអ្នកសុំទាននៅផ្សារច្បារអំពៅឆ្លងជំងឺកូវីដ-១៩ ដេកស្លាប់មិនមានអ្នកដឹង
អ្នករស់នៅច្បារអំពៅបានសម្ដែងនូវក្តីអាណិតអាសូរដល់លោកតាម្នាក់មានវ័យរហូត៩៨ឆ្នាំហើយរស់នៅដោយសារការជួយលុយកាក់ពីប្រជាពលរដ្ឋដាក់ទានជូន បែជាស្លាប់ដោយសារកើតជំងឺកូវីដ១៩។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ក្នុងខ្ទមកម្សត់របស់លោកតា ស្ថិតលើសួនជាប់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា លោកតាដែលបានមរណភាពដោយជំងឺកូវីដ១៩នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក នៅ អាយុ៩៨ឆ្នាំ មុខរបរជាអ្នកសុំទាននៅផ្សារច្បារអំពៅ។

តាមការរៀបរាប់ពីក្រុមគ្រួសារលោកតាបានប្រាប់ លោក ជូ ចាន់នី មុនពេលដែលលោកតាកើតជំងឺនោះ គឺបន្ទាប់ពីលោកតាត្រឡប់មកពីសុំទានគេ នៅក្បែរតំបន់ក្រហមក្បែរគល់ស្ពានព្រះមុនីវង្សចាស់ ដែលជាតំបន់ក្រហម។ នៅពេលដែលឃើញលោកតាមិនស្រួលខ្លួននោះ គឺកូនចៅព្រមទាំងលោកយាយជាប្រពន្ធ មិនចាប់អារម្មណ៍ទេ ព្រោះជាទម្លាប់របស់លោកតាដែលចូលចិត្តសម្រាកដោយមិនដែលចេះត្អូញត្អែឡើយ។ លុះដល់វេលាម៉ោង៨យប់ថ្ងៃទី១៦ ខែឧសភាទើបដឹងថាលោកតាស្លាប់រហូតដល់រឹងខ្លួនទៅហើយ។
លោក ជូ ចាន់នី បញ្ជាក់ថា ក្នុងដំណាក់កាលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលជាសហគមន៍នោះ គឺនៅពេលដែលមានប្រជាពលរដ្ឋណាមរណភាព ត្រូវឲ្យគ្រូពេទ្យមកយកសំណាកពីសាកសពហើយនៅពេលដែលអាជ្ញាធររាយការណ៍ដល់គ្រូពេទ្យចុះទៅយកសំណាក គឺទើបដឹងថា លោកតាមានវីជ្ជមានកូវីដ១៩។

កូនចៅលោកតាបានប្រាប់ថា លោកតាបានឆ្លងពីអ្នកជំងឺកូវីដ១៩ដែលតែងតែអាណិតលោកតាហើយផ្តល់ជាថវិកា និងម្ហូបចំណី។ ហើយលោកតាក៏មិនដឹងថា អ្នកដែលដាក់ទានដល់លោកតាមានផ្ទុកជំងឺកូវីដ១៩នោះឡើយ។ ប្រជាពលរដ្ឋមានក្តីអាណិតអាសូរដល់លោកតាដែលរស់នៅដោយសារតែការដាក់ទានពីសប្បុរសជន។
បើតាមការបញ្ជាក់ពីលោក ជូ ចាន់នី គឺសពលោកតាត្រូវបានគ្រូពេទ្យដឹកយកទៅបូជាតាមលក្ខណៈបច្ចេកទេស។ ចំណែកកូនចៅនិងភរិយាលោកតា ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងបន្តយកសំណាកកូនចៅ ព្រោះអាចឆ្លងជំងឺដ៏សាហាវនេះជាក់ជាពុំខាន៕
អត្ថបទ ៖ នរា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


