កូវីដ-១៩
ក្តីសង្ឃឹមប្រទេសក្រីក្រ ខណៈក្រុមហ៊ុនវ៉ាក់សាំងធំបំផុតក្នុងលោករំពឹងនាំចេញចុងឆ្នាំនេះ
ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោកបាននិយាយនៅថ្ងៃអង្គារ៍ ទី១៨ថា ខ្លួនសង្ឃឹមបន្តចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ បន្ទាប់ពីប្រទេសឥណ្ឌាបានរឹតត្បិតការនាំចេញដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងប្រទេស។
វិទ្យាស្ថានឥណ្ឌាសេរ៉ុម (SII) បានកំពុងផលិតវ៉ាក់សាំង AstraZeneca-Oxford រាប់រយលានដូសដែលប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសប្រទេសក្រីក្រពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុននេះ។

ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងនេះ នៅពេលប្រទេសខ្លួនដែលមានប្រជាជន១.៣ពាន់លាននាក់បានជួបវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរដែលជំរុញឲ្យប្រព័ន្ធសុខាភិបាលដួលរលំ។
នាយកប្រតិបត្តិវិទ្យាស្ថានសេរ៉ុម លោក Adar Poonawalla បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ប៉ុន្មានថ្ងៃចុងក្រោយនេះ មានកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការសម្រេចតរបស់រដ្ឋាភិបាល និងក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា រាប់ទាំងក្រុមហ៊ុន SII ផងដើម្បីនាំចេញវ៉ាក់សាំង»។

លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកបានចែកចាយជាង២០០លានដូសរួចហើយ។
លោក Poonawalla លើកឡើងថា ៖«យើងបន្តបង្កើនទំហំនៃការផលិត និងផ្តល់អាទិភាពនៅប្រទេសឥណ្ឌា។ យើងក៏សង្ឃឹមថា នឹងចាប់ផ្តើមចែកចាយទៅដល់កម្មវិធី COVAX និងប្រទេសផ្សេងៗនៅចុងឆ្នាំនេះ»។
ប្រទេសឥណ្ឌាបាននាំចេញវ៉ាក់សាំងជិត៦៦.៤លានដូសជាជំនួយដែលស្ថិតក្រោមការរៀបចំពាណិជ្ជកម្ម ឬតាមរយៈ COVAX ទៅកាន់ប្រទេសជាង៩០ មុនពេលការនាំចេញត្រូវផ្អាកកាលពីជាងមួយខែមុន។

ការផ្អាកនេះបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រដែលស្ថិតក្រោមគំនិតផ្តួចផ្តើមវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាព GAVI។
អង្គការ UNICEF បាននិយាយនៅថ្ងៃចន្ទថា ប្រទេសអ្នកមានអាចកាត់ចំនួនវ៉ាក់សាំងរបស់ខ្លួនដើម្បីចែករំលែកហោចណាស់២០%នៃវ៉ាក់សាំងរបស់ខ្លួននៅខែមិថុនា កក្កដា និងសីហាទៅឲ្យកម្មវិធី COVAX៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


