កូវីដ-១៩
ទោះបីថៃផ្ទុះកូវីដខ្លាំងយ៉ាងណា! តែ Bomthanin បដិសេធមិនចាក់វ៉ាក់សាំងដូចគេឯង ដោយផ្អែកលើហេតុផលមួយ
ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រូបភាពតារាប្រុស ស្រីថៃជាច្រើនបានទៅទទួលការចាក់វ៉ាក់សាំងដូសទីមួយរួចរាល់ពីការអញ្ជើញរបស់ក្រុមគ្រូពេទ្យ។ ប្លែកអីតែតារាសម្ដែងប្រុស Bomthanin បែរជាមិនព្រមទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ តាមការអញ្ជើញនោះទេ ដោយផ្អែកលើហេតុផលមួយ ខាងក្រោមនេះ៖


«១៩/០៥/២១ ខ្ញុំត្រូវបានទាក់ទងឲ្យទៅចាក់វ៉ាក់សាំង sinovac កាលពី៥ ៦ ថ្ងៃមុន។ ខ្ញុំបានសំរេចចិត្តបដិសេធព្រោះខ្ញុំជឿជាក់ថាមានអ្នកផ្សេង ជាពិសេសបុគ្គលិកសុខាភិបាលឬអ្នកដែលត្រូវធ្វើការមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ ត្រូវការវ៉ាក់សាំងច្រើនជាងខ្ញុំ ទោះបីវាមានតែ ២ដូសក៏ដោយ។ សូមផ្ដល់វ៉ាក់សាំងទាំងនោះទៅដល់អ្នកដែលត្រូវការចាំបាច់ពិតប្រាកដ។»


ទោះជាយ៉ាងណា មានអ្នកលេងបណ្តាញសង្គមជាច្រើនមានអារម្មណ៍រំភើប និងបានបញ្ចេញមតិតាមរយៈខមមិន សរសើរដល់ទឹកចិត្តរបស់ Bomthanin។ ចំណែកអ្នកខ្លះ មកចែករំលែកបទពិសោធន៍ដែលពួកគេបានចុះឈ្មោះតាំងពីយូរណាស់មកហើយ ប៉ុន្តែ នៅតែមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយនោះទេ៕
អត្ថបទផ្ដល់ដោយ៖ Poraman
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


