កូវីដ-១៩
យកសំណាកជាង ៨ រយនាក់ រកឃើញអ្នកប៉ះពាល់ជាមួយកម្មការិនីរោងចក្រវិជ្ជមាន ៩៣ នាក់
រដ្ឋបាលខេត្តកំពង់ចាមប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ នៅលើមនុស្សប្រុសស្រីចំនួន ៩៣ នាក់ ស្ថិតក្នុងស្រុកជើងព្រៃ ៣៤ នាក់ ស្រុកបាធាយ ៣៤ នាក់ ស្រុកព្រៃឈរ ៩ នាក់ កំពង់សៀម៦ នាក់ និងមកពីខេត្តកំពង់ឆ្នាំង ៣ នាក់ ខេត្តកំពង់ធំ ៧ នាក់។ អ្នកទាំង៩៣ នាក់ភាគច្រើនជាស្ត្រី ដែលបានប៉ះពាល់ជាមួយកម្មការិនីរោងចក្រមានវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២០ខែឧសភាបានចាត់មន្ទីរសុខាភិបាល ចុះយកសំណាកអ្នកសង្ស័យចំនួន៨០១នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩ វិជ្ជមានចំនួន៩៣នាក់ ហើយបានបញ្ជូនអ្នកជំងឺទាំងនោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


