កូវីដ-១៩
ជឿពាក្យចចាមអារ៉ាម មិនហ៊ានចាក់វ៉ាក់សាំង ទាល់តែលោកយាយកាស្មៀរអាយុ១២០ឆ្នាំ ចេញមុខទៅចាក់មុនគេ ទើបផ្អើលទៅមួយភូមិ
លោកយាយអាយុ១២០ឆ្នាំបានក្លាយជា ការបំផុសគំនិតមួយសម្រាប់ប្រជាជន រស់នៅតំបន់ជនបទក្នុងស្រុក Udhampur នៃតំបន់កាស្មៀរ បន្ទាប់ពីគាត់បានចេញមុខទៅចាក់វ៉ាក់សាំងមុនគេក្នុងភូមិ Gar Katiyas។

ដោយសារតែអ្នកភូមិមានភាពស្ទាក់ស្ទើរ មិនហ៊ានទៅចាក់វ៉ាក់សាំងព្រោះឮពាក្យចចាមអារ៉ាមនានា, លោកយាយ Dholi Devi អាយុ១២០ឆ្នាំ ក៏បានសម្រេចចិត្តទៅចាក់មុនគេកាលពីថ្ងៃទី១៧ខែឧសភា ដើម្បីជាការលើកទឹកចិត្តដល់អ្នកភូមិផ្សេងទៀត ឲ្យទៅទទួលថ្នាបង្ការ ការពារជំងឺកូវីដ-១៩។
មេបញ្ជាការកងទ័ពភាគខាងជើង លោកឧត្តមសេនីយ៍ឯក Y K Joshi បាននិយាយថា “លោកយាយ Dholi Devi បានតំណាងឲ្យសំឡេងនៃក្តីសង្ឃឹមក្នុងពេលមានរោគរាតត្បាត ហើយឥឡូវនេះ អ្នកភូមិទាំងមូលបានចេញមុខមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដោយសារតែការបំផុសគំនិតរបស់លោកយាយ”។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកយាយ Devi បាននិយាយថា លោកយាយមានអាយុ១២០ឆ្នាំហើយ ហើយបានទទួលថ្នាំបង្ការ និងមិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់។
ស្របពេលជាមួយគ្នានោះ ចៅប្រុសរបស់គាត់ឈ្មោះ Chaman Lal បាននិយាយថា “លោកយាយបានទទួលចាក់វ៉ាក់សាំងនៅអាយុនេះ។ គាត់មិនមានបញ្ហាអ្វីទេ ហើយក៏គ្មានគ្រុនក្តៅអ្វីដែរ។ ការអំពាវនាវរបស់គាត់គឺឲ្យមនុស្សទាំងអស់ត្រូវទៅចាក់វ៉ាក់សាំង”។

មន្រ្តីកងទ័ពបាននិយាយថា អ្នកមានអាយុជាងមួយរយឆ្នាំរូបនេះ បានបំផុសស្មារតីភូមិទាំងមូលដើម្បីធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងទទួលបានជោគជ័យយ៉ាងធំធេង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ វីដេអូខ្លោចចិត្ត! គ្មានរថយន្តសង្គ្រោះបន្ទាន់មកដឹក បុរសឥណ្ឌា ដាក់ឪពុកកើតកូវីដលើរទេះ រុញទៅពេទ្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣៩ នាទី agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


