កូវីដ-១៩
អបអរកូវីដនៅម៉ិកស៊ិកជិតរលត់ហើយ មេដឹកនាំមិនបារម្ភផ្ទុះធំទៀតទេ
អ្នកជំនាញបាននិយាយថា ការធ្លាក់ចុះករណីឆ្លងកូវីដ-១៩ថ្មីជាលំដាប់ និងកម្រិតភាពស៊ាំពីវ៉ាក់សាំងកំពុងកើនឡើងបានជំរុញឲ្យគ្រោះថ្នាក់នៃកូវីដ-១៩ជិតឈានដល់ចុងបញ្ចប់នៅប្រទេសម៉ិកស៊ិកហើយ។
ភាពល្អប្រសើរបាននាំឲ្យមានការបន្ធូរបន្ថយវិធានការរឹតត្បិត និងបំរាមបន្តិចៗម្តងដែលបានត្រួយត្រាផ្លូវឲ្យសិស្សអាចវិលចូលសាលារៀនវិញ ហើយអ្នកទស្សនាក៏ចូលមើលព្រឹត្តិការណ៍កីឡាបាន។

អ្នកដឹកនាំយុទ្ធនាការណ៍ប្រយុទ្ធប្រឆាំង លោក Alejandro Macias ដែលជាអ្នកដឹកនាំការប្រយុទ្ធនឹងជំងឺឆ្លងផ្តាសាយជ្រូកកាលពីឆ្នាំ២០០៩ បាននិយាយថា ៖«មើលឃើញក្តីសង្ឃឹមហើយ»។
លោកថា រលកធំនៃការឆ្លងទូទាំងប្រទេសទៀត ឥឡូវនេះហាក់ដូចជាមិនទំនងទេ បើទោះជានៅមានហានិភ័យនៃការផ្ទុះមានកម្រិតនៅតាមតំបន់ដែលមានប្រព័ន្ធភាពស៊ាំតិចតូចក៏ដោយ។
ករណីស្លាប់ដោយកូវីដ-១៩នៅប្រទេសម៉ិកស៊ិកសរុបមានជាង ២២២ ០០០នាក់គឺស្ថិតនៅចំណាត់ថ្នាក់លេខ៤ក្នុងពិភពលោក ហើយរដ្ឋាភិបាលទទួលស្គាល់ថា តួលេខពិតប្រាកដប្រហែលជាងខ្ពស់ជាងនេះ។
យោងតាមទិន្នន័យនៃការស្លាប់ដែលចេញដោយរដ្ឋាភិបាលបង្ហាញថា ករណីស្លាប់ពាក់ព័ន្ធនឹងកូវីដ-១៩ត្រូវបានប៉ាន់ស្មានថាជាង ៣៣៧ ០០០នាក់ គិតត្រឹមថ្ងៃទី១៥ ខែមីនា។
ប៉ុន្តែ បន្ទាប់ពីមានករណីឆ្លងកើនឡើងក្នុងខែមករា ករណីស្លាប់ និងអ្នកឆ្លងថ្មីចូលមន្ទីរពេទ្យឥឡូវនេះបានធ្លាក់ចុះ២០សប្តាហ៍ជាប់គ្នា។
«កូវីដ-១៩នៅតែបន្តថយចុះកម្លាំងជាលំដាប់» នេះជាប្រសាសន៍របស់លោកប្រធានាធិបតី Andres Manuel Lopez Obrador និងបន្ថែមថា មិនមានហេតុផលណាដែលត្រូវខ្លាចការផ្ទុះឡើងសាថ្មីទ្រង់ទ្រាយធំទេ។

ភាពស៊ាំទទួលបានពីវ៉ាក់សាំង
កាលពីថ្ងៃទី២០ ខែមករា ប្រទេសម៉ិកស៊ិកមានករណីស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃខ្ពស់បំផុតគឺចំនួន១៨០០នាក់ ខណៈការស្លាប់ជាមធ្យមក្នុងមួយថ្ងៃចំនួន ១១៨០នាក់ក្នុងពេលមួយសប្តាហ៍មុនថ្ងៃទី២០ ខែមករា។ ឥឡូវនេះបានធ្លាក់មកនៅជាមធ្យមប្រហែល២០០នាក់ក្នុងមួយថ្ងៃ។
លោក Macias លើកឡើងថា ៖«មនុស្សច្រើនណាស់បានឆ្លងវីរុសនេះ និងមានភាពស៊ាំហើយ។ មនុស្សតិចណាស់ដែលអាចមានឱកាសឆ្លង»។
កត្តាសំខាន់មួយទៀតដែលមានហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សវ័យចំណាស់អាយុ៦០ឆ្នាំឥឡូវនេះបានចាក់វ៉ាក់សាំងអស់ហើយ។
នៅខែឧសភានេះ រដ្ឋាភិបាលម៉ិកស៊ិកក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សអាយុ៥០ទៅ៥៩ឆ្នាំ និងរំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងកាន់តែច្រើនឡើងនៅសប្តាហ៍ខាងមុខ។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា និយតករសុខភាពម៉ិកស៊ិកបានបន្ថែមវ៉ាក់សាំ Johnson & Johnson នៅក្នុងបញ្ជីវ៉ាក់សាំងអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់។

លោក Macias ឲ្យដឹងថា ៖«ទោះជាវ៉ាក់សាំងឥឡូវនេះយឹតយាវ វាក៏បានបន្ថែមភាពស៊ាំបន្តិចៗម្តង»។
រដ្ឋាភិបាលម៉ិកស៊ិកគ្រោងចាក់វ៉ាក់សាំងដល់មនុស្សទាំងអស់ដែលមានអាយុ១៨ឆ្នាំឡើងត្រឹមខែតុលាខាងមុខនេះ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតដល់ពេលនេះ ប្រជាជនជាង២០លាននាក់ ឬស្មើនឹង២២%នៃមនុស្សធំពេញវ័យបានចាក់វ៉ាក់សាំងហោចណាស់១ដូស និងប្រហែលជា១២លាននាក់បានចាក់វ៉ាក់សាំងដូសទាំងពីររួចរាល់។
កត្តាផ្សេងទៀតអាចបណ្តាលមកពីសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដូច្នេះអាចជួយឲ្យប្រទេសម៉ិកស៊ិកកាន់តែមានអំណោយផលក្នុងការកាត់បន្ថយចម្លងតាមព្រំដែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


