Connect with us

កូវីដ-១៩

កូនចៅ​លោកយាយ​បដិសេធ ​ករណី​លោកយាយ​នៅ​ខេត្តស្វាយរៀង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ឆ្លង​ពី​កូនចៅ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ បន្ទាប់ពី​កម្ពុ​ជាថ្មី​ធ្វើការ​ចុះផ្សាយ​ក្រោម​ចំណងជើង​(​អាណិត​ណាស់ លោកតា លោកយាយ​នៅតែ​ផ្ទះ​បែរ​ជា​ចៅ​ទៅលេង​នាំ​មេរោគ​ទៅ​ចម្លង​បណ្តាល​ឲ្យ​លោកយាយ​ស្លាប់​)​មក​នោះ ក្រុមគ្រួសារ​លោកយាយ​បាន​ធ្វើ​ការ​ប​ដិ​សេធ​ថា​លោកយាយ ពុំ​មែន​ឆ្លង​ជំងឺ​កូ​វីដ​១៩​រហូតដល់​មរណភាព ​គឺ​ពុំ​មែន​ឆ្លង​ពី​កូនចៅ​ទេ​។

ការ​ឆ្លើយ​បញ្ជាក់​ពី​ក្រុមគ្រួសារ​លោកយាយ​បាន​អះអាង​ថា ​ធាតុ​ពិត​កូនចៅ​លោកយាយ ពុំមាន​អ្នកណាម្នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩​នោះទេ​បន្ទាប់ពី​គ្រូពេទ្យ​បាន​ធ្វើ​តេស​កូនចៅ​ដែល​រស់នៅ​ជាមួយ​លោកយាយ លោកតា​គឺ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​ ដូច្នេះ​ជំងឺ​នេះ​អាច​ឆ្លង​ពី​អ្នកជិតខាង​។

ក្រុម​គ្រួសារ​លោកយាយ​បញ្ជាក់​ទៀត​ថា ​បន្ទាប់ពី​ផ្ទុះ​ករណី​កូ​វីដ​១៩​ឆ្លង​រាលដាល​ដល់​សហគមន៍​មក​គឺ​កូនចៅ​ដែល​រស់នៅ​ឆ្ងាយ​មិនទាន់​បានឃើញ​មុខ​ផង​។

គួរ​បញ្ជាក់​ថា ​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​រហូត​លោកតា លោកយាយ​ឆ្លង​ជំងឺ​រហូតដល់​លោកយាយ​បាន​មរ​ណភាព​ដោយសារ​ឆ្លង​ពី​ចៅ​ដែល​ចេញពី​ភ្នំពេញ​ទៅលេង​នៅឯ​ស្រុកកំណើត​។

ដូច្នេះ​ចំពោះ​ព័ត៌​មាន​ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​សូម​មានការ​ប្រុង​ប្រ​យ័ត្ន​ផង​។​ជាក់ស្តែង​ដូចជា​សាច់រឿង​លោកយាយ​ខាងលើ​ដែល​បាន​រៀបរាប់​។

កម្ពុជា​ថ្មី​សូម​ធ្វើការ​សុំទោស​ដល់​ក្រុម​គ្រួសារ​លោកយាយ លោកតា​និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផង​៕

ដោយ ៖ ន​រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម