កូវីដ-១៩
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣នាក់ថ្មី ជាពលករមកពីប្រទេសថៃ
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីប្រកាសព័ត៌មានករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣នាក់ ជាពលករមកពីប្រទេសថៃ ខណៈអ្នកជាសះស្បើយចំនួន០៨នាក់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។
អ្នកវិជ្ជមានកូវីដ១៩ទាំង៣នាក់ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងមន្ទីរពេទ្យបង្អែកស្រុក។
តាំងពីចាប់ផ្តើមករណីផ្ទុះជំងឺកូវីដ១៩កន្លងមក ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩សរុបចំនួន២២៤នាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយចំនួន៩១នាក់ ស្លាប់២ករណី និងបានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តសរុបចំនួន១១២៩នាក់។
ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ១៩ចំនួន០៣នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាមួយអ្នកពាក់ព័ន្ធឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរនិងគ្រូពេទ្យជាបន្ទាន់៕
ដោយ ៖ សៅ សារិទ្ធ

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


