Connect with us

កូវីដ-១៩

ខេត្តរតនគិរី រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ២​នាក់​បន្ថែម​ទៀត ដែល​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​

បានផុស

នៅ

រតនគិរី ​៖ រដ្ឋបាល​ខេត្ត​រតនគិរី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រុស​-​ស្រី នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​កម្ពុ​ជាថ្មី ទទួលបាន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​-១៩ ២​នាក់ ១-​ឈ្មោះ កឹម ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​លក់​ត្រីខ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ព្រៃ​ស្នួល ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង​ខេត្តតាកែវ​។

២- ឈ្មោះ ចិត្ត រស្មី ភេទ​ស្រី​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​សន្ទុក ឃុំ​ការ​មេឃ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

បច្ចុប្បន្ន​អ្នក​វិជ្ជមាន អ្នកពាក់ព័ន្ធ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម​ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​ខេត្តរតនគិរី​៕

ដោយ​ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម