កូវីដ-១៩
លោក បណ្ឌិត កែរ រដ្ឋា ៖ មានកត្តា៤យ៉ាងធំៗនាំឲ្យការឆ្លងជំងឺកូវីដ ១៩នៅខេត្តស្វាយរៀងមិនមានការថមថយ
លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអះអាងថា មានកត្តា៤យ៉ាងធំៗដែលនាំឱ្យស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ ១៩នៅខេត្តស្វាយរៀងមិនមានការថមថយនៅឡើយខណៈក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ និងនៅតាមរោងចក្រជាបន្តបន្ទាប់។

លោក បណ្ឌិត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១០មិថុនានេះថា កត្តាធំៗទាំង៤យ៉ាងនោះរួមមាន ទី១. មានក្រុមកម្មករមួយចំនួនមិនព្រម យក សំណាក នៅតាម រោងចក្រ និង មិន ព្រម ធ្វើចត្តាឡីស័ក នៅ ក្នុង រោងចក្រដោយពួកគាត់ ចេញពីរោងចក្រធ្វើដំណើរទៅផ្ទះហើយបានចម្លង ជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារនិងសហគមន៍។

លោកបណ្ឌិត បាន បន្តទៀតថា កត្តាទី២. ការអនុវត្តរក្សាគម្លាតសុវត្ថិភាពនៅមិនទាន់បានត្រឹមត្រូវតាមគោលការណ៍ណែនាំនៅឡើយទេដោយបងប្អូនកម្មករកម្មការិនីយើងតែងតែធ្វើដំណើរទៅមករោងចក្រសហគ្រាសដោយប្រើមធ្យោបាយរួមគ្នា ជិះប្រមូលផ្ដុំរួមគ្នាច្រើន។ កត្តា ទី ៣. ពលករខ្មែរមួយចំនួនបានវិលត្រឡប់ មក ពី ប្រទេស ថៃ ដោយពួកគាត់យក ជំងឺ កូវីដ -១៩ មក ជាមួយ និង ទី កត្តាទី៤. ការ មិន គោរព តាម វិធានការ សុខាភិបាល និង វិធានការ ៣កុំ ៣ការពារ របស់ សម្តេច តេជោ ហ៊ុន សែន ។ល។

លោក បណ្ឌិត កែរ រដ្ឋា បានលើកឡើងរបាយការណ៍មកបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ ១៩នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ១១៧៤ នាក់ ស្រី ចំនួន ៦៧៦នាក់ ស្លាប់ចំនួន ៧នាក់ ព្យាបាលជាសះស្បើយចំនួន ៧៣៦ នាក់ ស្រី ៤១០នាក់ និងកំពុងធ្វើការព្យាបាលចំនួន ៤៣0នាក់ ស្រី ២៦៤នាក់៕
ដោយ ៖ សំអឿន




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


