កូវីដ-១៩
បិទសាលាខណ្ឌច្បារអំពៅបណ្ដោះអាសន្ន ក្រោយរកឃើញមន្ត្រី ៣ រូបវិជ្ជមានកូវីដ១៩
សាលាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ប្រជាពលរដ្ឋលោកទៅបំពេញឯកសារយកទៅប្រើប្រាស់ត្រូវបានកងសន្តិសុខប្រាប់ថា សាលាខណ្ឌ ផ្អាកការងារជាបណ្តោះអាសន្នរយៈពេលខ្លី។
ការបិទទ្វារសាលាខណ្ឌច្បារអំពៅ ដោយសារមានមន្ត្រីបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌច្បារអំពៅចំនួន៣រូបមានវិជ្ជមានកូវីដ១៩។ ក្នុងនោះគឺមានលោកស្រី ខៀវ សុធាវី ជាប្រធានការិយាល័យច្រកចេញចូលតែមួយ ផងដែរ។

ហើយការរកឃើញវិជ្ជមានកូវីដ១៩ ខាងលើនេះ បន្ទាប់ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឱ្យមន្ត្រីរាជការនៃសាលាខណ្ឌច្បារអំពៅទាំងអស់ ទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខណ្ឌ កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។
គួរបញ្ជាក់ថាមកដល់ថ្ងៃទី១១ខែមិថុនានេះ គឺសាលាខណ្ឌមានជ័យ សាលាសង្កាត់ចាក់អង្រែក្រោម រួមទាំងសាលាខណ្ឌច្បារអំពៅត្រូវបានផ្អាកការងារជាបណ្តោះអាសន្នបន្ទាប់ពីមានមន្ត្រីរាជការមានវិជ្ជមានកូវីដ១៩មកនោះ៕ អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


