Connect with us

កូវីដ-១៩

ខេត្តសៀមរាប រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១២​នាក់ និង​ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ ចំនួន​១​នាក់

បានផុស

នៅ

សៀម​រា​ប ៖ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២១ នេះ​រដ្ឋបាល​ខេត្តសៀមរាប បាន​ជម្រាប​ជូន​សាធារណជន​ឲ្យថា ក្នុង​ព្រឹត្តិការណ៍ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១២​នាក់ និង​ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​នាក់ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង​។​

ករណី​ទី​១ ដល់ទី​៩ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ដែលមាន​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​នឹង​ប្រភពដើម​មកពី​ស្រុក​ជីក្រែង​។ ចំពោះ​ករណី​ទី​១០ ជា​ករណី​ធ្វើដំណើរ​មកពី​ខេត្តកំពង់ស្ពឺ និង​ករណី​ទី​១១-១២ ជា​ករណី​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយមាន​អា​ការៈសង្ស័យ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​វិជ្ជមាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូវីដ​-១៩ ចំនួន​០១​នាក់ ឈ្មោះ ប្រាក់ ស្រី​កា ភេទ​ស្រី អាយុ​១២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥០៦​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១១៨​នាក់ ស្លាប់​៣​នាក់ និង​៣៨៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឲ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​លោក ថាក់ស៊ីន ជួប​​ជុំ​​បក្ស​​​នយោបាយ​ក្នុងរដ្ឋាភិបាល​​​ចម្រុះ​ល្ងាច​នេះ ស្រប​​ពេលនយោបាយ​​ថៃ​កាន់តែ​តាន​តឹងខ្លាំង​

ព័ត៌មានជាតិ១៩ នាទីutes មុន

ឆមាសទី១ ឆ្នាំនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបជាង ៣៤ ម៉ឺននាក់

ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានប្រាប់អន្តរជាតិថា សម្ដេចតេជោ បានលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម ការកសាងសមត្ថភាពវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម