Connect with us

កូវីដ-១៩

កើត​ជំងឺ​ទឹកនោមផ្អែម​សម្រាក​ព្យាបាល​នៅផ្ទះ​ដល់ពេល​ស្លាប់ បែរ​ជា​មានវី​ជ្ជ​មាន​កូ​វីដ​

បានផុស

នៅ

​ភ្នំ​ពេ​ញ ៖ បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់​ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ហើយ​ក្រុមគ្រួសារ​បាន​ព្យាបាល​នៅផ្ទះ​បែរ​ជា​ស្លាប់​ដោយមាន​វិជ្ជ​មាន​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តីរាយការណ៍​ពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃទី​២១​ ខែមិថុនា​នេះ​ ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌមានជ័យ​បាន​ចុះ​ទៅយក​សំណាក​សព​បុរស​វ័យ​៦៩​ឆ្នាំ ឈ្មោះ កង ពេជ្រ ស្នាក់​នៅផ្ទះ​លេខ​១៦០​ផ្លូវលំ​ក្រុមទី​១៧​ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​បាន​ដេក​ស្លាប់​នា​រសៀល​ថ្ងៃ​ដដែល​។ លុះ​គ្រូពេទ្យ​ពិនិត្យ​សំណាក​ស្រាប់តែ​វិជ្ជមាន​កូ​វីដ​១៩​។

លោក សេង វ៉ាន់​ថា បានបញ្ជាក់​ថា​ សព​លោកពូ កង ពេជ្រ ត្រូវបាន​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​រង់ចាំ​វេច​ខ្ចប់​យក​ទៅ​បូជា​តាម​បច្ចេកទេស​ក្រសួងសុខាភិបាល​។​ ចំណែក​លំនៅឋាន​សព​ត្រូវបាន​ហ៊ុមព័ទ្ធ​រយៈពេល​១៤​ថ្ងៃ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម