Connect with us

កូវីដ-១៩

ខេត្តស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៧៩​នាក់ និង​ស្លាប់​២​នាក់

បានផុស

នៅ

ស្វាយរៀង ​៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញ​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ខេត្តស្វាយរៀង ករណី​ជាសះស្បើយ ២៨​នាក់ ស្រី​១៤​នាក់ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៧៩​នាក់ ស្រី​៥៣​នាក់ និង​ករណី​ស្លាប់​ចំនួន​២​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល ចំនួន​២០​នាក់​, មន្ទីរពេទ្យ​បង្អែក​ស្វាយជ្រំ ចំនួន​១៩​នាក់ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត ចំនួន​៤០​នាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៧១១​នាក់ ស្រី​១០០៥​នាក់​, ករណី​ជាសះស្បើយ​សរុប​ចំនួន ១១៤០​នាក់ ស្រី​៦៤៤​នាក់​, ករណី​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ៥៥៦​នាក់ ស្រី​៣៥៤​នាក់​, និង​ករណី​ស្លាប់​សរុប​ចំនួន ១៤​នាក់ ស្រី​០៧​នាក់​។

រដ្ឋបាល​ខេត្ត​ស្វាយរៀង សំណូមពរ​ប្រសិនបើ បងប្អូន ដែល ពាក់ព័ន្ធ ទាំង ផ្ទាល់ និង ប្រយោល សូម ធ្វើ ច ត្តា ឡី ស័ក តាមដាន សុខភាព អនុវត្ត តាម វិធានការ ណែនាំ របស់ ក្រសួងសុខាភិបាល និង វិធានការ​”៣ ការពារ ៣ កុំ​” របស់ សម្ដេច តេ ជោ ហ៊ុន សែន ឫ មាន រោគ សញ្ញា ដូច ជា ៖ គ្រុនក្ដៅ , ក្អក , កណ្ដាស់ , ឈឺបំពង់ក ឬ ដកដង្ហើម ខ្លី ៗ ឬ សង្ស័យ សូម មេត្តា ប្រញាប់ ទៅ ធ្ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​- ១៩ ឬ ផ្ដល់ ព័ត៌មាន ទៅ អាជ្ញាធរ មូលដ្ឋាន ឬ ទំនាក់ទំនង មក ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យ ថា មាន ផ្ទុក ជំងឺ កូ វី ដ -១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បី មាន វិធាន ការណ៍ បន្ត។

សម្រាប់ អ្នក ដែល គ្មាន រោគ សញ្ញា សូម ដាក់ខ្លួន ដាច់ ដោយឡែក និង តាមដាន សុខភាព របស់ ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី ថ្ងៃ ដែល អ្នក បាន ប៉ះពាល់ ឬ ទៅ ទីកន្លែង នោះ​៕

ដោយ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម