កូវីដ-១៩
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបិទនូវអាជីវកម្មលក់ដូរក្នុងផ្សារអូរចំណារ ស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចប្រកាសផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារអូរចំណារ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី២៤ខែមិថុនា ដល់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងសេចក្តីសម្រេចនេះបានឲ្យដឹងថា ក្នុងអំឡុងពេលផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារអូរចំណារ រដ្ឋបាលខេត្តព្រះសីហនុលើកទឹកចិត្តបងប្អូនអាជីវកទាំងអស់ឲ្យលក់ដូរគ្រឿងឧបភោគបរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប ឬការលក់ដូរនៅតាមលំនៅឋាន ឬនៅទីតាំងលក់ដូរផ្សេងទៀត ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០០៨/២១ សណន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តស្តង់ដារសុវត្ថិភាពនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅតាមទីតាំងរៀបរយផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ៕
ដោយ ៖ ស៊ុយ ចាន់ធា



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


