កូវីដ-១៩
បិទខ្ទប់ផ្លូវជុំវិញផ្សារបានលុង និងបុរី លីម ប៊ុណ្ណា រយៈពេល ១៤ ថ្ងៃ
អាជ្ញាធរក្រុងបាន បានចុះបិទខ្ទប់ទីតាំងជុំវិញផ្សារបានលុង ដែលស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង និងបុរី លីម ប៊ុណ្ណា ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
លោក ងិន ណែល អភិបាលក្រុងបានលុងបានប្រាប់អ្នកសារព័ត៌មានថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ-១៩ ទើបរដ្ឋបាលខេត្តបានសម្រេច បិទខ្ទប់ទីតាំងចំនួន២ ខាងលើនេះជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីគ្រប់គ្រងស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកអភិបាលក្រុងបានបញ្ជក់ថា ការបិទខ្ទប់តំបន់ទាំង២ខាងលើនោះ ក្នុងកម្រិតតំបន់ពណ៌លឿងទុំនេះ គឺប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ត្រូវតម្រូវឲ្យនៅក្នុងផ្ទះ លើកលែងចេញក្រៅផ្ទះដើម្បីទៅបំពេញការងារដែលមានការអនុញ្ញាត ទិញម្ហូបអាហារ ឬទៅទទួលសេវាសុខភាព និងករណីមួយចំនួនទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរតែប៉ុណ្ណោះ។
លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុង៕ អត្ថបទ៖ វុទ្ធ ឦសាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង