កូវីដ-១៩
លោកសុខ សម្បត្តិ លើកឡើងថា ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះខណ្ឌព្រែកព្នៅមិនត្រូវឲ្យមានក្លិបកម្សាន្ត និងខារ៉ាអូខេឡើយ
ភ្នំពេញ ៖ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ” នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នាពេលបច្ចប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញមិនទាន់អនុញ្ញាតិឲ្យមានការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាព អ៊ូអរ និងការជួបជុំមនុស្សច្រើន ជាពិសេសក្លិបកម្សាន្ត និងខារ៉ាអូខេនោះឡើយ។

ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបាននូវកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព គ្រប់ពេលដែលយើងចេញក្រៅផ្ទះក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ស្ដីពីការរឹតបន្តឹងអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋរាជធានីភ្នំពេញ ដែលមានការចូលរួមពីគណៈអភិបាល គណៈនាយក លោកអធិការ លោកមេបញ្ជាការ លោកប្រធានការិ.ទាំង១១ លោកចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ផងដែរ។

លោកសុខ សម្បត្តិ បានលើកឡើងទៀតថា មន្ត្រីសាលាខណ្ឌ និងសង្កាត់ត្រូវចុះឃ្លាំមើលរៀងរាល់យប់ បើក្លិបកម្សាន្ត និងខារ៉ាអូខេ មិនព្រមស្តាប់តាមការណែនាំនេះត្រូវចុះបិទ និងដកសិទ្ធិមិនឲ្យប្រកបអាជីវកម្មតទៅឡើយ។ ចំណែកសង្កាត់ទាំង៥បើមានអ្នកជំងឺកូវីដព្យាបាលតាមផ្ទះត្រូវឡើងចំណុចទីតាំងឲ្យបានគ្រប់គ្នា ងាយស្រួលកាការពារ គ្រូពេទ្យយកថ្នាំទៅឲ្យ និងបើឈឺធ្ងន់ងាយស្រួលក្រុមគ្រូពេទ្យទៅយក ហើយក្រុមការងារយើងត្រូវមើលឲ្យមែនទែននៅផ្ទះដែលអ្នកជំងឺស្នាក់នៅក្នុងការព្យាបាល ផ្ទះខ្លះតូច មានមនុស្សស្នាក់នៅច្រើនគ្នាក៏ពិបាក ផ្ទះខ្លះទៀតធំតែអ្នកជំងឺឈឺធ្ងន់ក៏ពិបាកដែរ។

លោកបន្តថា ការងារសន្តិសុខសណ្តាប់ធ្នាប់ត្រូវរក្សាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសត្រូវបន្តពន្យល់ និងណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ រួមនឹងកែប្រែទម្លាប់នៃការ រស់នៅសម្របតាមបិរបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍វិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពី ជំងឺដ៏មហាប្រល័យនេះ៕
ដោយ ៖ ឧត្តរ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


