កូវីដ-១៩
យកសំណាកអាជីវករផ្សារលើជាលើកទី២ រកឃើញវិជ្ជមានកូវីដ ១៩ចំនួន១១នាក់លើអាជីវករ២៤៨នាក់
កំពង់ឆ្នាំង ៖ លោក ងិន ចាន់សារ៉េត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំងជាអ្នកដឹកនាំក្រុមគ្រូពេទ្យសួរមុខនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានចុះយកសំណាកលើអាជីវករផ្សារលើ ជាលើកទី២ បន្តទៀតជាលទ្ធផលតេស្តរហ័ស ក្នុងចំណោមអាជីវករ ៤៨ នាក់រកឃើញវិជ្ជមានកូវីដ១៩ចំនួន១១នាក់។

លោកងិន ចាន់សារ៉េត បានបញ្ជាក់ទៀតថា ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ០៧ ២០២១នេះដែរ ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីរកឃើញវិជ្ជ មាន covid ១៩ ចំនួន ៤៦ (ស្រី ២៧នាក់) អ្នកទាំងនោះជាអាជីវករ មន្ត្រីរាជការ គ្រូបង្រៀន អ្នកអ៊ុតសក់ និងបុគ្គលិកអង្គការ ។ ពួកគាត់ទាំង នោះ មាននៅ ក្នុងក្រុងកំពង់ឆ្នាំង១៣នាក់, ស្រុកកំពង់លែងម្នាក់, ស្រុកជលគីរី៨នាក់, ស្រុកទឹកផុស១៧នាក់ និងស្រុករលាប្អៀរ ៨ នាក់ ។ អ្នកវិជ្ជមានកូវីដ១៩ ទាំង នោះបានយកទៅដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ,មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុនសែនកំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនបរិបូណ៍, និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង។

ជាមួយគ្នានេះ រដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ពីចំនួនអ្នកជាសះស្បើយថ្មីចំនួន៤០ នាក់(ស្រី១៨ នាក់)ផងដែរ ដែលបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលទៅធ្វើចត្តាឡីស័កនៅលំនៅឋាន១៤ ថ្ងៃ។
ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមាន ៤៦នាក់ ដែលរកឃើញម្សិលមិញ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បាន អំពាវនាវឱ្យបងប្អូន ទៅយកសំណាក នៅមន្ទីរសុខាភិបាល ឬ មណ្ឌល សុខភាពដែលនៅជិតបំផុត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺកូវីត១៩៕
ដោយ ៖ ឈៀងថារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


