កូវីដ-១៩
កំណត់ត្រាអាក្រក់បំផុត! វៀតណាម រកឃើញអ្នកឆ្លងកូវីដថ្មី ខ្ពស់មិនធ្លាប់មាន
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩,៦៨៤ ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។
ទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាលនៃរលកចុងក្រោយ បានបន្តនាំមុខគេ ចំពោះករណីប្រចាំថ្ងៃដោយមាន ៣,៨៩៨ ករណី បន្ទាប់មកគឺ Binh Duong ៣,២១០ករណី, Long An ៧២៤ករណី និង Dong Nai ៦១៤ករណី។

ស្របពេលជាមួយគ្នានោះ ទីក្រុងហាណូយ បានកត់ត្រាករណីថ្មីចំនួន ១១៤ និង ដាណាំង ១៣០ ករណី។
តួលេខថ្ងៃអាទិត្យ គឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម បន្ទាប់ពីកំណត់ត្រាចាស់ ៩,២២៥ ករណីកាលពីថ្ងៃទី ២៤ ខែកក្កដា។

ជាមួយនឹងការជាសះស្បើយចំនួន ៤,៨៦០ នាក់កាលពីថ្ងៃអាទិត្យ ធ្វើឲ្យចំនួនសរុបនៃការជាសះស្បើយចាប់តាំងពីផ្ទុះជំងឺរាតត្បាត បានកើនឡើងដល់ ៧១,៤៩៧ នាក់។
គួរបញ្ជាក់ថា ប្រទេស វៀតណាម មានការឆ្លងកូវីដសរុប ២១០,៤០៥ករណី និងស្លាប់ ៣,៣៩៧នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ នេះចំនួនប្រាក់ដែលទីក្រុងហូជីមិញផ្តល់ឲ្យពិធីបុណ្យសពកូវីដម្នាក់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


