ព័ត៌មានជាតិ
ស្ដ្រីម្នាក់ដឹងខ្លួនឆ្លងកូវីដរត់គេពីភ្នំពេញទៅស្រុកកំណើត អាជ្ញាធរកំពុងតាមប្រមាញ់
អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌមានជ័យ កំពុងតាមប្រមាញ់ស្ដ្រីម្នាក់មានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ហើយពុំព្រមនៅព្យាបាល។

លោកស្រី ហួត ឃីម នាយករងរដ្ឋបាលសាលាខណ្ឌមានជ័យ បានឱ្យដឹងថា ស្ត្រីខាងលើរស់នៅបំរើតាមផ្ទះនៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយនៅក្នុងផ្ទះដែលស្ត្រីរូបនេះកំពុងធ្វើការមានឆ្លងជំងឺកូវីដ១៩ ដែលត្រូវគ្រូពេទ្យដឹកយកទៅព្យាបាលនៅសល់តែគាត់ម្នាក់ដែលនឹងត្រូវដឹកយកទៅព្យាបាលបែរជារត់គេចបាត់កាលពីវេលាទៀបភ្លឺថ្ងៃទី ១០ខែសីហា ដែលគេដឹងថាមកផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកស្រី ហួត ឃីម បានរាយការណ៍មកសាលាខណ្ឌច្បារអំពៅឱ្យជួយឃាត់ទុកព្រោះគាត់មានពាក់ពន្ធ័និងអ្នកជំងឺកូវីដ១៩។
ដោយឡែកអាជ្ញាធរខណ្ឌច្បារអំពៅបានរួសរាន់ផ្តល់ដំណឹងទៅសាលាសង្កាត់ច្បារអំពៅទី២ឱ្យចុះទៅរកស្ត្រីដែលគេចតែលទ្ធផលគឺបានគេចខ្លួនទៅស្រុកកំណើតឯភូមិស្នាញ ឃុំបាទី ស្រុកចន្រ្ទាខេត្តស្វាយរៀងបាត់ទៅហើយ។ ដូច្នេះសូមឱ្យអាជ្ញាធរនៅភូមិឃុំខាងលើជួយឃាត់ទុកផងព្រោះទប់ស្កាត់ជំងឺកូវីដឆ្លងរាលដាលបន្ត។
តាមច្បាប់ស្ត្រីដែលរត់គេចខ្លួនមិនព្រមទៅព្យាបាលជំងឺនិងប្រឈមមុខជាប់ទោសបន្ទាប់ពីរកឃើញហើយព្យាបាលជំងឺឱ្យជាសះស្បើយសិន៕ ដោយៈ នរា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


