Connect with us

កូវីដ-១៩

ក្រុមគ្រូពេទ្យខេត្ត​សៀមរាប ធ្វើ​តេស្ត​យក​សំណាក​លើ​អាជីវករ​ផ្សារ​លើ​ធំ​ថ្មី​និង​ផ្សារផាម​កុង​ទី​ន័​រ​៧៩៩​នាក់ រក​ឃើញ​វិជ្ជមាន ៨​នាក់

បានផុស

នៅ

សៀម​រា​ប ៖ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ មានតែ​ការចូលរួម​ពី​បងប្អូន ពូ មីង ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្លួន​នៅក្នុង (​ផេ​ក​ផ្លូវការ​) របស់​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បង្ហោះ​សារ​ថា បើ​យើង​រួមគ្នា​អនុវត្ត​វិធានការ​សុខាភិបាល ឲ្យ​បាន​គ្រប់ៗ​គ្នា យើង​នឹង​ការពារ​បាន និង​អាច​កាត់បន្ថយ​នៃ​ការ​ចម្លង​ក៏​កាន់​តែ​មាន​ប្រសិទ្ធភាព កុំ​ឲ្យ​ជំងឺ​នេះ​ប៉ះ​ដល់​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី​១១ ខែសីហា ២០២១​នេះ ក្រុមគ្រូពេទ្យ​អាវ​សរ របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ធ្វើ​តេស្ត​យក​សំណាក​លើ​បងប្អូន​អាជីវករ​នៅ​ផ្សារ​បណ្តោះ​អាសន្ន (​ផាម​កុង​ទី​ន័​រ​) សរុប ៣៦៧​នាក់ យើង​រកឃើញ​វិជ្ជមាន ៥​នាក់ និង​នៅ​ផ្សារលើ​ធំ​ថ្មី សរុប ៤៣២​នាក់ យើង​រកឃើញ៣​នាក់។ ចំពោះ​ករណី​ឆ្លង​នៅ​តែ​មាន​ជា​បន្តបន្ទាប់ ក្នុងចំណោម​បងប្អូន​អាជីវករ​ដែល​វិជ្ជមាន​ខាងលើ អ្នកខ្លះ​អាច​ជា​ជំងឺ​កូ​វីដ​-១៩ ប្រភេទ “​ដែល​តា​” ផង​ដែរ ដែល​កំពុង​វ៉ៃ​លុក​ចូលក្នុង​សហគមន៍​យើង​យ៉ាង​ឆាប់រហ័ស​បំផុត​។

លោក អភិបាល នៅតែ​ទទូច​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន នឹង​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែម​ទៀត គឺ​ត្រូវ​អនុវត្ត​តាម​វិធានការ ៣​ការពារ ៣​កុំ ពាក់​ម៉ាស់​ឲ្យ​ជាប់ ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល រាល់ពេល​ប៉ះ​ជាមួយ​សម្ភារ​ផ្សេង ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូន​វីដ​១៩ ប្រភេទ Delta នេះ។ ការពារ​ខ្លួនឯង​ស្មើនឹង​ការពារ​ក្រុម​គ្រួសារ​របស់​លោក​អ្នក។ ៣.​ការពារ​: ត្រូវ​ពាក់​ម៉ាស់​, ត្រូវ​លាងដៃ​, ត្រូវ​គម្លាត​បុគ្គល​។ ៣.​កុំ​: កុំ​នៅ​បន្ទប់​បិទ​ជិត​, កុំ​នៅ​កន្លែង​កុះករ​, កុំ​នៅ​ប៉ះពាល់​គ្នា​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម