Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​ បិទ​ខ្ទប់​ផ្សារ​ចំនួន​២​ភូមិ​ ក្រោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ជាច្រើន​នាក់

បានផុស

នៅ

ស្ទឹងត្រែង ​៖ ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បានសម្រេច​បិទ​ខ្ទប់​ផ្អាក​ការលក់ដូរ​ផ្សារ​ចំនួន ២ និង​ភូមិ​ចំនួន​មួយ​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ២៣និង៥៩​នាទី​យប់​ថ្ងៃទី​១៣ ខែសីហា​ឆ្នាំ ២០២១​នេះ​តទៅ ខណៈ​រក​ឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី និង​ភូមិ​មួយ​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ជាច្រើន​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​បាន​បញ្ជាក់​ថា ផ្សារ​ដែល​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​នោះ ទី​១-​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង​ស្ទឹងត្រែង ទី​២-​ផ្សារ​គីឡូ ២ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង ស្ទឹងត្រែង និង​ទី ៣ ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

ជាមួយ​ការ​បិទ​ខ្ទប់​ទីតាំង​ទាំង​៣​ខាងលើ​ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ក៏បាន​ប្រកាស​នៅ​ថ្ងៃទី ១៣ ខែសីហា​ឆ្នាំ ២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីត​១៩​ចំនួន​៥៧​នាក់​ថ្មី​បន្ថែម​ទៀត​ នឹង​មាន​អ្នកជា​សះស្បើយ​ចំនួន ០៦ នាក់​ផងដែរ​។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​បិទ​ខ្ទប់​មូលដ្ឋាន​ភូមិសាស្ត្រ​ទាំង​បី​កន្លែង​ខាងលើ ជា​បណ្ដោះអាសន្ន​នោះ បន្ទាប់ពី​រក​ឃើញ​អាជីវករ​លក់ដូរ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ការ​បិទ​នេះ​ក្នុង​គោលបំណង​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ធានា​ការការពារ បាន​នូវ​អាយុជីវិត​ប្រជាជន ឲ្យ​បាន​គង់វង្ស សុខភាព​សាធារណៈ និង​សន្តិសុខ​សុវត្ថិភាព​សង្គម​។

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​អ្នកភូមិ ដែល​ពាក់ព័ន្ធ​និង​បុគ្គល​វិជ្ជមាន​កូ​វីដ​១៩ ផ្ទាល់ ឬ​ប្រយោល និង​ធ្លាប់​ចេញចូល​ផ្ទះ​និង​ទីតាំង​ដែល​មាន​វិជ្ជមាន​កូ​វីត​១៩ ត្រូវ​នាំគ្នា​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នកដទៃ​ដាច់ខាត​។

ខេត្តស្ទឹងត្រែង​គិត​ត្រឹម​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វីត​១៩​សរុប​ចំនួន​៦១៨​នាក់ ស្រី ២៩០​នាក់ ប្រភេទ​(Drlta)២​នាក់ ជាសះស្បើយ ៤៧៥​នាក់ ស្រី ២១៣​នាក់​កំពុង​សម្រាក​ព្យាបាល ១៣៥ នាក់​ស្រី ៧៥ នាក់ ស្លាប់​៥​នាក់​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម